ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Moderna ជិតទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់សម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំ
ក្រុមហ៊ុនវ៉ាក់សាំង Moderna បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនកំពុងខិតទៅជិតដល់ការអនុញ្ញាត ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ប្រើប្រាស់ជាបន្ទាន់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ លើកុមារអាយុ ១២ ទៅ ១៧ ឆ្នាំ ។

ដំបូងឡើងយ ការសិក្សារបស់ក្រុមហ៊ុននេះ បាននិយាយកាលពីខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានប្រសិទ្ធភាព ៩៦ ភាគរយចំពោះក្រុមមនុស្សអាយុនេះ ។ នៅក្នុងរបាយការណ៍នោះ ក្រុមហ៊ុន Moderna បាននិយាយថា ក្មេងជំទង់ដែលបានចូលរួមសាកល្បង មិនបានបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បាននិយាយថា “យើងត្រូវបានលើកទឹកចិត្តថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារការឆ្លងជំងឺកូវីដ ១៩ សម្រាប់មនុស្សវ័យជំទង់ ។ យើងនៅតែប្តេជ្ញាចិត្ត ជួយបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ ១៩” ។

លោក Bancel បាននិយាយថា ក្រុមហ៊ុនវ៉ាក់សាំង Moderna បានដាក់ពាក្យសុំការអនុញ្ញាតរួចហើយ ជាមួយអង្គការសុខភាពកាណាដា និងទីភ្នាក់ងារឱសថអឺរ៉ុប ។ លោក Bancel បាននិយាយថា វ៉ា់ក់សាំងModerna នឹងបន្តទទួលបានការយល់ព្រម ពីទីភ្នាក់ងារនិយតករនៅជុំវិញពិភពលោក សម្រាប់ក្រុមអាយុនេះ ។
គួរបញ្ជាក់ថា វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនលើមនុស្សពេញវ័យ នៅសហរដ្ឋអាមេរិក កាណាដា អ៊ីស្រាអែល សហភាពអឺរ៉ុប អង់គ្លេស និងប្រទេសជាច្រើនទៀត ខណៈ WHO ក៏បានចុះបញ្ជី ទទួលស្គាល់សម្រាប់ការប្រើប្រាស់ជាបន្ទាន់ រួចហើយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ Moderna ស្នើ FDA អាមេរិក អនុម័តវ៉ាក់សាំងការពារកូវីដរបស់ខ្លួនឲ្យប្រើប្រាស់ពេញលេញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


