ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានតាំងពីឆ្នាំ២០០៥! កូរ៉េខាងជើង ផ្តល់ជំនួយហិរញ្ញវត្ថុ ៣០ម៉ឺនដុល្លារដល់ មីយ៉ាន់ម៉ា
ទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១៧ខែមិថុនា នេះថា ប្រទេសកូរ៉េខាងជើងបានផ្តល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដល់គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ដែលដឹកនាំដោយ UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលនេះជាការបរិច្ចាគលើកដំបូងរបស់ខ្លួនទៅឲ្យប្រទេសដទៃ ចាប់តាំងពីឆ្នាំ២០០៥មក។
សេវាកម្មតាមដានហិរញ្ញវត្ថុរបស់ការិយាល័យ UN សម្រាប់កិច្ចសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បានបង់វិភាគទានកាលពីថ្ងៃទី២៤ខែឧសភា ដល់មូលនិធិមនុស្សធម៌មីយ៉ាន់ម៉ា។
មូលនិធិនេះ អំពាវនាវសុំទឹកប្រាក់ប្រហែល២៧៦លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលប្រជាជនរាប់រយនាក់ បានស្លាប់ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ហើយចាប់ផ្តើមការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ថែមពីលើការតស៊ូរបស់ប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល កូវីដ-១៩។
ប្រទេសកូរ៉េខាងជើង បានផ្តល់ជំនួយហិរញ្ញវត្ថុចុងក្រោយដល់ UN កាលពីឆ្នាំ២០០៥ ដោយនៅពេលនោះ ប្រទេសនេះបានផ្តល់ប្រាក់ចំនួន១៥ម៉ឺនដុល្លារដល់ ឥណ្ឌូណេស៊ី ឥណ្ឌា ថៃ ម៉ាឡេស៊ី ម៉ាល់ឌីវនិងស្រីលង្កា ដែលប្រទេសទាំងអស់នេះ ត្រូវរងគ្រោះដោយរលកយក្សស៊ូណាមិដ៏សាហាវនៅខែធ្នូឆ្នាំ២០០៤។
កូរ៉េខាងជើង មានទំនាក់ទំនងជាយូរអង្វែងមកហើយជាមួយ មីយ៉ាន់ម៉ា ហើយក្រុមឃ្លាំមើល UN និយាយថា ទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់អាវុធដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ក្រុមឃ្លាំមើលនេះអះអាងថា ខ្លួនកំពុងស៊ើបអង្កេតកិច្ចសហប្រតិបត្តិការមីស៊ីលរវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់