ព័ត៌មានអន្ដរជាតិ
ថ្ងៃខួបកំណើតលោកស្រី ស៊ូជី បាតុករនាំគ្នាសៀតផ្កាក្នុងសក់ និងត្រចៀក ធ្វើនំខេកដើរតវ៉ាតាមផ្លូវ
ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានសៀតផ្កានៅក្នុងសក់របស់ពួកគេកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបកំណើតរបស់មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ហើយគ្រោងនឹងប្រឈមមុខនឹងតុលាការម្តងទៀតនៅសប្តាហ៍ក្រោយ ។
ផ្កាដែលសៀតចូលទៅក្នុងសក់នេះ ក៏មានរូបហត្ថលេខារបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈានចូលអាយុ ៧៦ ឆ្នាំកាលពីថ្ងៃសៅរ៍ ។
មនុស្សជាច្រើនក៏បានម៉ូលម៉ូដសក់ជារូបផ្កា ហើយបង្ហោះរូបភាពចូលក្នុងបណ្តាញសង្គមពាសពេញប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ។
ក្នុងចំណោមនោះ ក៏មានបវរកញ្ញាចក្រវាលមីយ៉ាន់ម៉ាគឺនាង Thuzar Wint Lwin ផងដែរដែលពាក់ផ្កាក្រហមនៅក្នុងសក់ ហើយសរសេរថា “សូមឲ្យមេដឹកនាំរបស់យើងមានសុខភាពល្អ” ។
ទន្ទឹមនោះ នៅភាគខាងជើងទីក្រុងយ៉ាំងហ្គោន ក្រុមបាតុករបានដាក់ផ្ទាំងរូបភាពលើបង្គោលភ្លើងដែលជូនពរលោកស្រី អ៊ុងសាន ស៊ូជី ក្នុងថ្ងៃខួបកំណើត និងបង្ហាញពីសាមគ្គីភាពជាដើម ។ សញ្ញានោះបានសរសេរថា “រីករាយថ្ងៃកំណើតអ្នកម្ដាយ ស៊ូជី ។ យើងនៅពីក្រោយអ្នក” ។
ចំណែកអ្នកខ្លះទៀត បានដើរក្បួនជាមួយឆ័ត្រខ្មៅ និងបដាដែលសរសេរថា “សេរីភាពពីការភ័យខ្លាច” អមជាមួយរូបភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ។
រីឯនៅតំបន់ព្រំដែននៃរដ្ឋការ៉ែន ទាហានឧទ្ទាមមួយចំនួនត្រូវបានគេថតរូបជាមួយការកាន់កាំភ្លើង និងបាច់ផ្កាពណ៌លឿង ពណ៌ស និងពណ៌ស្វាយ ខណៈអ្នកខ្លះទៀតសៀតផ្កានៅត្រចៀករបស់ពួកគេ ។
បន្ថែមពីនេះ ក្រុមបាតុករនៅភាគអាគ្នេយ៍នៃទីក្រុង Dawei បានធ្វើនំខួបកំណើតពណ៌ផ្កាឈូកដ៏ធំមួយ ហើយដើរកាន់ដើម្បីបង្ហាញពីការតវ៉ាតាមដងផ្លូវរបស់ពួកគេ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលបានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការប៉ះទង្គិចគ្នាជាថ្មីរវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិចនៅតាមតំបន់ព្រំដែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


