ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្របាល់ទាត់ ៥នាក់ សន្យាដោះសម្លៀកបំពាក់ បើក្រុមឈ្នះការប្រកួត
ជាការពិត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកគាំទ្របាល់ទាត់ដ៏ងប់ងុល តែងតែផ្តល់ការគាំទ្រដល់ក្រុមរបស់ពួកគេលើសពីអ្នកគាំទ្រដទៃទៀតធ្វើបាន ដោយអ្នកខ្លះដល់ថ្នាក់ហ៊ានស្រាតសម្លៀកបំពាក់និងធ្វើរឿងផ្សេងៗទៀតផង។
ស្របពេលដែលការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ឬ យូរ៉ូ កំពុងធ្វើឡើង អ្នកគាំទ្ររាប់លាននាក់កំពុងផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីជម្រើសជាតិ អ្នកគាំទ្រក៏ហ៊ានធ្វើរឿងផ្សេងៗដើម្បីក្លិបអាជីពនានាផងដែរ។
ខាងក្រោមនេះ យើងសូមលើកយកអ្នកគាំទ្រផ្កាប់មុខចំនួន៥នាក់ ដែលសន្យាស្រាតសម្លៀកបំពាក់ ប្រសិនបើក្រុមរបស់ពួកគេទទួលបានជោគជ័យ៖
១. Sabrina Ferilli

ជ័យជម្នះជាម្ចាស់ជើងឯកក្របខណ្ឌអ៊ីតាលី Serie A លើកចុងក្រោយបំផុតរបស់ក្រុមចចកខ្មៅ Roma បានកើតឡើងកាលពី២០ឆ្នាំមុន ដោយពួកគេយកឈ្នះក្រុមសេះបង្កង់ Juventus ត្រឹម២ពិន្ទុប៉ុណ្ណោះនៅថ្ងៃបិទរដូវកាល។
មុនជ័យជម្នះនេះ តារាសម្តែងអ៊ីតាលី Sabrina Ferilli បានសន្យាដោះសម្លៀកបំពាក់ចេញ បើសិនជាពួកគេឈ្នះពាន។
នៅពេល Roma ឈ្នះពាន Scudetto, នាងបានបង្ហាញខ្លួនអំឡុងក្បួនព្យុហយាត្រាមួយនៅទីលាន Circus Maximus ប៉ុន្តែបានស្លៀកឈុតប៊ីគីនីពណ៌សាច់ ដែលមើលទៅដូចជាស្រាត។
២. Arcelia Bravo

នៅពេលក្រុមជម្រើសជាតិម៉ិកស៊ិក ប៉ះសហរដ្ឋអាមេរិកក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ CONCACAF, ពួកគេត្រូវការជ័យជម្នះដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ Confederations Cup នៅពីរឆ្នាំក្រោយ។
ហើយតារាបង្ហាញម៉ូដដើមកំណើតវេណេស៊ុយអេឡា Arcelia Bravo បានសន្យាថា នាងនឹងស្រាតដាក់អ្នកគាំទ្រ ដូចជាព្រះបាននាំនាងចូលមកក្នុងពិភពលោក។
បន្ទាប់ពី ម៉ិកស៊ិក ឈ្នះអាមេរិកនៅម៉ោងបន្ថែមក្នុងលទ្ធផល ៣-២, តារា Playboy រូបនេះក៏ធ្វើតាមសន្យា ដោយពន្លែងល្វែងលើ ពាក់ត្រឹមស្រោមបារនិងស្បែកជើងកែងប៉ុណ្ណោះ។
ជាមួយនឹងរូបថតបែបនេះនៅលើគ្រែ នាងបានបង្ហោះដោយសរសេរថា “សន្យាគឺជាបំណុល។ នេះគឺសម្រាប់អ្នកសរសើរខ្ញុំទាំងអស់”។
៣. Katrina Maria

ជាធម្មតា ដាណឺម៉ាកបានទទួលការគាំទ្រ ពីហ្វេនពិសេសម្នាក់។
នោះគឺ Katrina Maria ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយសារតែការបង្ហោះរបស់នាង ក្នុងនាមជា អ្នកគាំទ្រសិចស៊ីបំផុតរបស់ក្រុមបិសាចក្រហម Manchester United។
ក្នុងអំឡុងយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នាងក៏បានសម្រេចចិត្តងាកទៅគាំទ្រប្រទេសអ៊ីស្លង់វិញ ហើយបានធ្វើការសន្យាដ៏ធំមួយដល់អ្នកគាំទ្រ។
នាងបានប្រាប់ Daily Star កាលពី៣ឆ្នាំមុនថា “នៅពេលណាមួយ ខ្ញុំនឹងពាក់អាវរបស់ពួកគេប្រសិនបើពួកគេនៅតែលេងបានល្អ ខ្ញុំនឹងបង្ហោះរូបស្រាត”។
៤. Larissa Riquelme

អតីតកីឡាករជម្រើសជាតិប៉ារ៉ាហ្គាយ Jonathan Fabbro បានសម្លឹងទៅរកការលើកពានរង្វាន់ជាមួយក្លិប Chiapas នៅពេលពួកគេឈានដល់វគ្គ play-offs នៃលីគកំពូល ម៉ិកស៊ិក។
ហើយមិត្តស្រីរបស់គាត់ដែលជាតារាបង្ហាញម៉ូដឈ្មោះ Riquelme បានផ្តល់កម្លាំងចិត្តបន្ថែមដល់ក្រុម ដោយនិយាយផ្ទាល់តាមទូរទស្សន៍ថា នាងនឹងដោះសម្លៀកបំពាក់ចេញ។
ប៉ុន្តែនេះមិនមែនជាលើកទី១ទេដែល Riquelme បានបង្ហាញដងខ្លួនរបស់នាង។ នាងបានដោះសម្លៀកបំពាក់ចេញទាំងអស់ក្នុងឆ្នាំ២០១០ អំឡុងការប្រកួតរវាងក្រុមជម្រើសជាតិរបស់នាងជាមួយអេស្ប៉ាញ។
៥. Anna Falchi

ងាកទៅទីក្រុងរ៉ូមវិញ ក្នុងជំនួបជាមួយ Lazio គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏ក្តៅគគុកបំផុតនៅក្នុងពិភពបាល់ទាត់។
នៅពេលដែលក្រុមក្នុងក្របខណ្ឌ Serie A ទាំងពី២ជួបគ្នាក្នុងខែមករា តារាសម្តែងនិងម៉ូដែលអ៊ីតាលី Falchi បានសន្យាជាមួយក្រុមរបស់ Simone Inzaghi។
នាងបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះថា “ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការពាក់តែម៉ា”។
នៅពេលដែល Lazio យកឈ្នះលើគូប្រជែងរបស់ខ្លួន៣-០, Falchi បានធ្វើតាមសន្យា ដោយថតរូបលើគ្រែ អាក្រាតកាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


