ព័ត៌មានអន្ដរជាតិ
តារាកំប្លែង ថៃ ក្នុងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” រៀបរាប់លម្អិតពេលវេលា និងទីតាំង ក្រោយតេស្ត ៣ ដងទើបឃើញកូវីដ
តារាកំប្លែងល្បីឈ្មោះថៃក្នុងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” Kohtee Aramboy បានទៅទីតាំង និងចូលរួមកម្មវិធីធំៗជាច្រើន មុនឆ្លងកូវីដ ១៩ ។ ក្នុងនោះក៏បានចូលរួមក្នុងកម្មវិធីវិភាគបាល់ទាត់យូរ៉ូនៅទូរទស្សន៍ NBT ផងដែរ ។
ទន្ទឹមនោះ Aramboy បានអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយរូបគេឲ្យធ្វើចត្តាឡីស័ក និងទៅពិនិត្យសុខភាព ពោលចាប់តាំងពីថ្ងៃទី ២១ ឬ ២២ ខែមិថុនា ។

ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១
Aramboy នៅឧទ្យានដើមដំបងយក្សពេញមួយថ្ងៃ ។ នៅថ្ងៃដដែលនាពេលយប់ រូបគេបានចេញពីឧទ្យាន ដើម្បីចូលរួមកម្មវិធីវិភាគបាល់ទាត់អឺរ៉ូនៅទូរទស្សន៍ NBT ចាប់ពីម៉ោង ១១ និង ០០ នាទីយប់ដល់ម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមិថុនា ។
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១
នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា Aramboy បានទៅខេត្តណាខនសាវ៉ាន់ ដើម្បីចូលរួមពិធីដាស់ស្មារតី ។ ពេលរសៀល ទៅវត្ត Tuk ខេត្ត Chai Nat ប្រគេនចង្ហ័នដល់ព្រះសង្ឃ ហើយពេលល្ងាច ត្រឡប់ទៅធ្វើសំណាកក្នុងមន្ទីរពេទ្យឯកជន ដើម្បីបញ្ជូនលទ្ធផល សម្រាប់ធ្វើការងារដើម្បីរៀបចំថតកំប្លែងចំនួន ៦ ឈុត និងក្រោយមកបើកឡានត្រឡប់មកផ្ទះ ។
ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១
ដោយដឹងថាខ្លួនមិនមានឆ្លងរោគណាមួយនៅពេលព្រឹកនោះទេ Aramboy បានបើកឡានចេញពីផ្ទះខ្លួនឯង ដើម្បីថតកម្មវិធីផ្ទះបាយនៅភោជនីយដ្ឋាន Khun Toi ហើយបន្ទាប់មកបើកឡានត្រឡប់មកផ្ទះវិញនៅសង្កាត់ Suan ។

ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១
Aramboy បន្តស្នាក់នៅឧទ្យានដើមដំបងយក្សពេញមួយថ្ងៃ ជាមួយមនុស្សមួយក្រុមដែលមានផ្ទុកកូវីដ ។ ក្រោយមកតារាកំប្លែងរូបនេះ បានចាប់ផ្ដើមឃុំខ្លួនឯងភ្លាម ។
ថ្ងៃទី ២៦ និង ២៧ ខែមិថុនា ឆ្នាំ ២០២១
ប្រុសម៉ាប់រូបនេះ លុបចោលការងារចំនួន ២ ហើយទៅធ្វើសំណាកនៅមន្ទីរពេទ្យឯកជន ។

ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១
Aramboy បានបន្តឃុំខ្លួនឯង និងរង់ចាំលទ្ធផលធ្វើតេស្តលើកដំបូង ។ ក្រោយមករូបគេមានអាការមិនស្រួលខ្លួនដូចជា ក្ដៅខ្លួន ឈឺបំពង់ ក ហើយក៏បានទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តសំណាកលើកទី ២ ខណៈលទ្ធផលនៅមន្ទីរពេទ្យឯកជននោះមិនទាន់ដឹងនៅឡើយទេ ។
ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១
នៅពេលថ្ងៃត្រង់ ទើប Aramboy ដឹងថាបានឆ្លងជំងឺកូវីដ ១៩ ក្រោយធ្វើតេស្តលើកទី ៣ នៅមន្ទីរពេទ្យឯកជនមួយកន្លែង ។ ក្រោយរកឃើញហើយ Aramboy បានសរសេរបង្ហោះលើ Instragram ថា “សូមប្រុងប្រយ័ត្ន និងធ្វើតេស្តឲ្យបានឆាប់បំផុត ហើយខ្ញុំសូមសុំទោសម្តងទៀត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


