ព័ត៌មានអន្ដរជាតិ
ដៃគូអាជីវកម្មរបស់លោក Hunter បញ្ជាក់អំពីភាពពិតប្រាកដនៃអ៊ីម៉ែលក្នុងកុំព្យូទ័រយួរដៃ និងថា លោក Joe Biden គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ចិន
អតីតសហការីរបស់លោក Hunter Biden បាននិយាយថា អ៊ីម៉ែលមួយដែលបានផ្ញើទៅគាត់ទាក់ទងនឹងកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយក្រុមហ៊ុនចិនគឺពិតប្រាកដ ហើយឪពុករបស់លោក Hunter គឺលោក Joe Biden ក៏ចូលរួមនៅក្នុងគម្រោងនេះផងដែរ ។
ការផ្ញើអ៊ីម៉ែល សារជាអត្ថបទ និងរូបថតដែលត្រូវចោទប្រកាន់ថាបានមកពី Hard Disk ដែលជាកម្មសិទ្ធិរបស់កូនប្រុសរបស់អតីតអនុប្រធានាធិបតី និងត្រូវបានចុះផ្សាយដោយកាសែត New York Post ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនច្រានចោលថាមិនទាន់បានត្រួតពិនិត្យ និងថាជាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ។ ទន្ទឹមនោះក្នុងបណ្ដាញសង្គម Twitter ថែមទាំងប្លុកលីង (link) នៃប្រភពដើមផងដែរ ។ ប៉ុន្តែពេលនេះបុរសម្នាក់ដែលអះអាងថាជាអ្នកទទួលអ៊ីម៉ែលបែកធ្លាយមួយទាក់ទងនឹងភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុនចិនមួយនេះបានបញ្ជាក់ពីភាពត្រឹមត្រូវនៃសារនេះដែលចុះកាលបរិច្ឆេទនៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០១៧ ។

លោក Tony Bobulinski នាយកប្រតិបត្តិក្រុមហ៊ុន Sinohawk Holdings បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធដែលលោកបានហៅអ៊ីម៉ែលនោះថាជាការពិត ហើយបាននិយាយថា រាល់ការលើកឡើងណាមួយដែលថាវាជាផ្នែកមួយនៃយុទ្ធនាការលាបពណ៌ពីបរទេសគឺ “មិនពិត និងប្រមាថ” ។ លោកបន្តថា លោកត្រូវបានស្នើដោយគណៈកម្មាធិការព្រឹទ្ធសភាផ្នែកទទួលបន្ទុកសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាល និងគណៈកម្មាធិការព្រឹទ្ធសភាផ្នែកហិរញ្ញវត្ថុដើម្បីផលិតឯកសារទាំងអស់ដែលទាក់ទងនឹងកិច្ចការជំនួញរបស់លោកជាមួយក្រុមគ្រួសារលោក Biden ហើយលោកគ្រោងនឹងសហការយ៉ាងពេញលេញផងដែរ ។
ទន្ទឹមនោះសារដែលត្រូវបានចុះផ្សាយដោយកាសែត New York Post កាលពីសប្តាហ៍មុនបានបង្ហាញថា លោក Hunter Biden បានបណ្តាក់ទុនរកស៊ីដោយមិនបានបញ្ជាក់ច្បាស់នៅក្នុងឆ្នាំ ២០១៧ ជាមួយក្រុមហ៊ុន CEFC China Energy Co ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ។ អ៊ីម៉ែលនោះមានចំណងជើងថា “ការរំពឹងទុក” និង “កញ្ចប់រង្វាន់” ដោយលម្អិតសម្រាប់មនុស្ស ៦ នាក់ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ខណៈដែលត្រូវបានកំណត់អត្តសញ្ញាណដោយត្រឹមតែឈ្មោះដើម និងឈ្មោះហៅក្រៅប៉ុណ្ណោះ ។

លើសពីនេះទៀតលោក Hunter នឹងកាន់កាប់ភាគហ៊ុនបណ្ដាក់ទុន ២០ ភាគរយ ហើយនឹងកាន់កាប់ ១០ ភាគរយទៀតសម្រាប់ក្រុមហ៊ុនអ្នកធំមួយដែលត្រូវបានគេសន្និដ្ឋានថាជាកូនប្រុសអតីតអនុប្រធានាធិបតី ខណៈដែលនៅពេលនោះលោក Joe Biden លែងបម្រើការជាអនុប្រធានាធិបតីហើយ ប៉ុន្តែវាក៏មិនច្បាស់ផងដែរថានៅពេលណាដែលការចរចាជាមួយក្រុមហ៊ុនចិនបានចាប់ផ្តើមដំបូងនោះទេ ។
ទាក់ទិននឹងរឿងនេះ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះការរាយការណ៍របស់កាសែត New York Post ដោយចាត់ទុកវាជាយុទ្ធនាការដែលគួរឲ្យស្អប់ខ្ពើម និងប៉ះពាល់ដល់ក្រុមគ្រួសាររបស់លោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធដល់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ
ចុចអាន ៖ អ៊ីរ៉ង់ឆ្លើយតបទៅវិញ ក្រោយអាមេរិកចោទប្រកាន់ថាជ្រៀតជ្រែកក្នុងការបោះឆ្នោត
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


