ព័ត៌មានអន្ដរជាតិ
ផ្ទុះការរិះគន់ខ្លាំង លោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាទាំងមិនពាក់ម៉ាស ចូលរួមពិធីសម្ពោធកោះ ភូកេត
អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានចែករំលែករូបភាព នៃពិធីជប់លៀងនៅក្នុងពិធីបើកសម្ពោធគម្រោងទេសចរណ៍ “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” របស់ប្រទេសថៃ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី ១ ខែកក្កដា កន្លងទៅ ។

ទន្ទឹមនោះគេក៏ឃើញលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រួមជាមួយមន្ត្រីក្រោមឱវាទ បានធ្វើដំណើរទៅកាន់ឧទ្យានជាតិ Sirinath ខេត្តភូកេត បន្ទាប់ពីបានពិនិត្យមើលគម្រោង “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ក៏ដូចជា សកម្មភាពតាមឆ្នេរសមុទ្រជាដើម ។
បន្ទាប់មកលោកនាយករដ្ឋមន្រ្តី និងក្រុមរបស់លោកបានរីករាយនឹងទេសភាពនៅឯឆ្នេរសមុទ្រភូកេត ជាមួយនឹងការទទួលទានអាហារសម្រន់ មុនពេលចេញដំណើរទៅអាកាសយានដ្ឋានអន្តរជាតិភូកេត តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដើម្បីត្រឡប់មកក្រុងបាងកកវិញ ដែលកំពុងផ្ទុះកូវីដខ្លាំង ។

ប៉ុន្តែអំឡុងពេលនៅតំបន់នោះ លោក ប្រាយុទ្ធ ចាន់អូចា បានទទួលរងការរិះគន់លើបណ្តាញសង្គម ក្រោយរូបភាពរបស់លោកត្រូវបានគេចែកចាយ ។
លោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ រួមជាមួយក្រុមមន្ត្រីផ្សេងទៀត បានអង្គុយនៅជុំវិញតុក្បែរមាត់សមុទ្រដោយមិនពាក់ម៉ាសឡើយ ហើយត្រូវបានគេចាត់ទុកថា រំលោភលើវិធានការការពារជំងឺកូវីដ ១៩ ។

វិធានការការពារជំងឺកូវីដ ១៩ របស់ប្រទេសនេះ តម្រូវឲ្យបិទហាងលក់ម្ហូបអាហារ និងមិនឲ្យបរិភោគនៅតាមភោជនីយដ្ឋានឡើង ក៏ដូចជាមិនឲ្យប្រមូលផ្ដុំជួបជុំគ្នាអ្វីឡើយ ហើយមនុស្សគ្រប់រូបនៅក្នុងគ្រួសារ ត្រូវបានស្នើឲ្យពាក់ម៉ាសគ្រប់ពេល និងមិនឲ្យទទួលទានអាហារជាមួយគ្នាមួយរយៈផងដែរ ។ ប៉ុន្តែផ្ទុយទៅវិញបែរជាមានរូបភាពនៃគណៈរដ្ឋមន្ត្រី អង្គុយនៅតុបរិភោគអាហារជាមួយគ្នាថែមទាំងមិនពាក់ម៉ាសទៅវិញ ។
គួរបញ្ជាក់ថា រមណីយដ្ឋានកោះដ៏ពេញនិយម ភូកេត នៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការឡើងវិញសម្រាប់ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនចាំបាច់ឲ្យភ្ញៀវបរទេសធ្វើចត្តាឡីស័កឡើយ ឲ្យតែចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈជំងឺកូវីដ ១៩ បានបញ្ឈប់ការមកដល់របស់ភ្ញៀវជាងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


