ព័ត៌មានអន្ដរជាតិ
តាលីបង់សុខចិត្ត«ឈប់បាញ់គ្នា»៣ខែ បើដោះលែងសកម្មប្រយុទ្ធរបស់ខ្លួន៧ពាន់នាក់
ក្រុមតាលីបង់បានស្នើបទឈប់បាញ់គ្នារយៈពេល៣ខែនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាថ្នូរដោះលែងសកម្មប្រយុទ្ធរបស់ខ្លួនដែលជាប់ឃុំចំនួន៧០០០នាក់។ មន្ត្រីរដ្ឋាភិបាលបាននិយាយ។
លោក Nader Nadery អ្នកចរចាររដ្ឋាភិបាលអាហ្វហ្គានីស្ថានម្នាក់បានចាត់ទុកសំណើរនេះថាជាការទាមទារដ៏ធំ។ ប៉ុន្តែរហូតដល់ពេលនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនទាន់មានប្រតិកម្មអ្វីទៅនឹងសំណើរនោះទេ។

ការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាល និងពួកតាលីបង់បានកើតមានកាន់តែខ្លាំងឡើង ចាប់តាំងពីកម្លាំងទ័ពសហរដ្ឋអាមេរិកចាប់ផ្តើមដកចេញពីប្រទេសនេះ។
ថ្មីៗនេះ តាលីបង់បានអះអាងពីក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានដណ្តើមកាន់កាប់ទឹកដីអាហ្វហ្គានីស្ថានប្រមាណ៨៥%ហើយ ប៉ុន្តែតួលេខមិនអាចផ្ទៀងផ្ទាត់ឯករាជ្យបានឡើយ ហើយមានការជំទាស់ពីរដ្ឋាភិបាល។ ការប៉ាន់ស្មានផ្សេងទៀតថា តាលីបង់បានគ្រប់គ្រងមួយភាគបីលើស្រុក៤០០របស់អាហ្វហ្គានីស្ថាន។
លោក Nadery បាននិយាយថា មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំតាលីបង់ក៏បានស្នើឲ្យលុបឈ្មោះរបស់ពួកគេចេញពីបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិថែមទៀត។
កាលពីឆ្នាំមុន អ្នកទោសតាលីបង់ចំនួន៥០០០នាក់ត្រូវបានដោះលែង ហើយពួកគេជាច្រើនត្រូវបានគេជឿថា វិលត្រឡប់ទៅកាន់សមរភូមិប្រយុទ្ធវិញដែលហិង្សាកាន់តែធ្ងន់ធ្ងរក្នុងប្រទេស។

កាលពីថ្ងៃព្រហស្បតិ៍ កម្លាំងអាហ្វហ្គានីស្ថាននិយាយថា ពួកគេបានដណ្តើមកាន់កាប់វិញព្រំមួយជាមួយប្រទេសប៉ាគីស្ថានពីក្រុមតាលីបង់វិញហើយ។ ប៉ុន្តែក្រុមបះបោរបានបដិសេធថា មិនបានបាត់បង់ប៉ូល្តិ៍ព្រំដែននោះ៕
អានអត្ថបទពាក់ព័ន្ធ សូមចុចខាងក្រោម៖
តាលីបង់កាន់តែរឹងមាំនៅអាហ្វហ្គានីស្ថាន ខណៈអាមេរិកដកទ័ពមិនទាន់អស់ផង
មេបញ្ជាការជាន់ខ្ពស់អាមេរិកប្រចាំអាហ្វហ្គានីស្ថានលាលែងពីតំណែងម្សិលមិញ
ប្រធានាធិបតីអាមេរិក បៃដិន ថា អាហ្វហ្គានីស្ថានត្រូវសម្រេចអនាគតខ្លួនឯង
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


