ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងជួបរលកកម្ដៅខ្លាំងក្លា ផ្នែកខ្លះសីតុណ្ហភាពឡើងដល់ ៥៦ អង្សាសេ ក្ដៅបំផុតលើផែនដី
រលកកម្តៅមួយផ្សេងទៀត ត្រៀមរៀបចំដុតសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ។ វាជាលើកទី ៤ ហើយក្នុងរយៈពេល ៥ សប្តាហ៍ ដែលសីតុណ្ហភាពឡើងខ្លាំងនឹងវាយប្រហារតំបន់ Western US ក៏ដូចជាផ្នែកខ្លះនៃប្រទេសកាណាដា ។

គ្រាន់តែសប្តាហ៍នេះ ជ្រលងភ្នំ Death Valley នៃរដ្ឋកាលីហ្វ័រញ៉ា បានឡើងកម្ដៅដល់ ៥៦ អង្សាសេ ជាកន្លែងក្តៅបំផុតមិនធ្លាប់មាននៅលើផែនដី ខណៈមនុស្សរាប់សិបលាននាក់ កំពុងប្រឈមនឹងការប្រកាសអាសន្នពីរលកកម្ដៅហួសកម្រិតនេះ ។
ទន្ទឹមនោះ រលកកម្ដៅខ្លាំងបំផុត និងគ្រោះរាំងស្ងួតខ្លាំង ក៏កំពុងបង្កឲ្យមានភ្លើងឆេះព្រៃនៅទូទាំងតំបន់ Western U.S ផងដែរ ។

បន្ថែមពីនេះ មជ្ឈមណ្ឌលអគ្គិភ័យអន្តរជាតិបាននិយាយថា អគ្គិភ័យធំៗចំនួន ៦៨ កន្លែងត្រូវបានរាយការណ៍នៅទូទាំងរដ្ឋចំនួន ១២ ហើយវាបានបំផ្លាញផ្ទៃដីជាង ៨១,០០០ ហិកតា ផ្ទះសម្បែងចំនួន ២០ ម៉ឺនខ្នង និងជម្លៀសប្រជាជនរាប់រយនាក់ផងដែរ ។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញមួយចំនួនក៏ព្រមានដែរថា ការឡើងកម្តៅផែនដីបច្ចុប្បន្ននេះ អាចជួយពន្លឿនបញ្ហាបរិស្ថានផ្សេងទៀត ឲ្យកាន់តែឆ្ពោះទៅរកភាពមហន្តរាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ទម្លាយវីដេអូ បាក់អគារនៅ ទីក្រុង ម៉ៃអាមី សហរដ្ឋ អាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


