ព័ត៌មានអន្ដរជាតិ
ហេតុផលមួយចំនួនដែលស្រ្តីមានផ្ទៃពោះ មិនគួរអាក់ខានចាក់វ៉ាក់សាំងកូវីដ-១៩
អ្នកជំនាញជំរុញឱ្យស្ត្រីមានផ្ទៃពោះទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសដូចទៅនឹងមនុស្សពេញវ័យដទៃទៀត ខណៈទិន្នន័យសិក្សាថ្មីរកឃើញថា ស្រ្តីម្នាក់ក្នុងចំណោម ១០ នាក់បានឆ្លងកូវីដ-១៩ និងប្រឈមស្ថានភាពធ្ងន់ធ្ងរ។

ប្រធានទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) និយាយថា អត្រានៃការសម្រាកនៅមន្ទីរពេទ្យកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងចំណោមស្ត្រីពពោះដែលមានសុខភាពខ្សោយ។
ទិន្នន័យពីទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសបង្ហាញថា រហូតមកដល់ពេលនេះមានស្ត្រីមានផ្ទៃពោះមិនដល់ ១០ ភាគរយនោះទេដែលបានចាក់វ៉ាក់សាំងពេញលេញ។ ក្នុងនោះស្ត្រីមានផ្ទៃពោះប្រហែល ៩៥ ភាគរយដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យជាអ្នកជំងឺកូវីដ-១៩ ដែលមិនទាន់បានចាក់វ៉ាក់សាំងទាល់តែសោះ។
មូលហេតុនេះ ទើបអ្នកជំនាញមានការព្រួយបារម្ភអំពីការកើនឡើងនូវអ្នកជំងឺកូវីដ-១៩ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ។

រដ្ឋមន្រ្តីអង់គ្លេសទទួលបន្ទុកយុទ្ធនាការចាក់វ៉ាក់សាំង លោក Nadhim Zahawi មានប្រសាសន៍ថា ស្ត្រីមានផ្ទៃពោះមិនទាន់ចាក់វ៉ាក់សាំងកំពុងប្រឈមនឹងការឆ្លងកូវីដ-១៩ច្រើនជាងគេ។ ដូច្នេះដើម្បីធានាឱ្យពួកគេទទួលបាននូវការពារខ្លួននិងទារកក្នុងផ្ទៃ មិនត្រូវអាក់ខានចាក់វ៉ាក់សាំងឱ្យគ្រប់ចំនួននោះទេ។ ការចាក់វ៉ាក់សាំងក្នុងពេលមានផ្ទៃពោះ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារស្ត្រីនិងទារកពីជំងឺធ្ងន់ធ្ងរនិងការសម្រាលមិនគ្រប់ខែ។ បន្ថែមពីលើនេះ វ៉ាក់សាំងអាចជួយកាត់បន្ថយហានិភ័យនៃការគ្មានកូននាពេលអនាគត ប្រសិនម្ដាយឆ្លងកូវីដ-១៩ កំលុងពពោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត! ស្ត្រីពពោះអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយសុវត្ថិភាព
ចុចអាន៖ ស្រីៗកំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?
ចុចអាន៖ វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


