ព័ត៌មានអន្ដរជាតិ
ការស្លាប់ដោយសារកូវីដភាគច្រើនបំផុតនៅឥណ្ឌូណេស៊ី គឺជាអ្នកមិនចាក់វ៉ា់ក់សាំង
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ការស្លាប់ភាគច្រើនដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសរបស់លោក គឺកើតឡើងក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ទិន្នន័យរបស់យើងបង្ហាញថា វ៉ាក់សាំងអាចធ្វើឲ្យអ្នកដែលឈឺធ្ងន់មកឈឺស្រាល អ្នកឈឺស្រាលមក មិនមានរោគសញ្ញា”។

នៅក្នុងការសិក្សា ដែលធ្វើឡើងនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងហ្សាការតា, មនុស្ស ៨៨ នាក់ក្នុងចំណោម ៨៩ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ -១៩ គឺជាអ្នកមិនចាក់វ៉ាក់សាំង ខណៈម្នាក់ទៀត គឺជាអ្នកចាក់ទើបបានមួយដូស។ ការសិក្សានេះ ធ្វើឡើងលើអ្នកជំងឺចំនួន ៩២៨ នាក់ដែលបានចូលព្យបាលក្នុងមន្ទីរពេទ្យចាប់ពីខែមីនាដល់ខែមិថុនា។
បច្ចុប្បន្ន ឥណ្ឌូណេស៊ី ឈរនៅលើទីកំពូល ជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដប្រចាំថ្ងៃច្រើនបំផុតលើពិភពលោក។
ក្នុងចំណោមអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង, ៨០ភាគរយនិយាយថា ពួកគេកំពុងរង់ចាំការហៅទៅចាក់ កំពុងរង់ចាំវ៉ាក់សាំងមកដល់ ឬមិនអាចទទួលការចាក់ថ្នាំបង្ការដោយសារហេតុផលផ្សេងទៀត រួមទាំងស្ថានភាពសុខភាពឬកង្វះការដឹកជញ្ជូនផងដែរ។

នៅក្នុងការស្ទង់មតិកាលពីខែកក្កដា ដែលធ្វើឡើងដោយទីភ្នាក់ងារស្ថិតិបានបង្ហាញថា ប្រជាជនឥណ្ឌូណេស៊ី ៤,២ភាគរយនិយាយថា ពួកគេសង្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ខណៈ ១៥,៨ភាគរយ ព្រួយបារម្ភអំពីផលរំខានក្រោយការចាក់។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ភាគច្រើនពឹងផ្អែកលើក្រុមហ៊ុនវ៉ាក់សាំង Sinovac Biotech Ltd របស់ប្រទេសចិន និង AstraZeneca Ltd របស់ចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន ចង់ចាក់វ៉ាក់សាំងកូវីដណាស់ តែគ្មានថ្នាំចាក់ឲ្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


