Connect with us

ព័ត៌មានអន្ដរជាតិ

សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន

បានផុស

នៅ

អ្នកប្រើប្រាស់បណ្ដេញសង្គម TikTok ម្នាក់ ឈ្មោះ boomjaparadi នៅប្រទេសថៃ ​បានបង្ហាញវីដេអូមួយ ស្ដីពីស្ថានភាពរបស់នាងផ្ទាល់ បន្ទាប់ពីឆ្លងកូវីដ -១៩ ហើយធ្វើឲ្យកែវភ្នែកប្រែ​ជាក្រហមនិងហើមជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឃ្លីបនោះភ្នែករបស់អ្នកជំងឺ​ មាន​អាការ​ហើម​ខ្លាំង​ មិនធ្លាប់​ជួប​ស្ទើរ​តែ​មិន​អាច​មើល​ឃើញ​បាន។

អ្នកយក​ព័ត៌មាន​នៅ​ថៃ​បាន​បាន​សាកសួរ​រោគ​សញ្ញា​នេះ​បន្ថែម ​នៅ​ពេល​ដែល​ដឹង​ថា​ ស្ថានភាពរបស់អ្នកជំងឺ​ដែលមាន​ឈ្មោះពិតថា Paradee Chaimongkol មាន​ភាព​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់ ​ប៉ុន្តែ​នាង​នៅ​តែត្រូវការ​តាមដាន​យ៉ាង​ដិតដល់​ពី​សំណាក់​ក្រុមគ្រូពេទ្យ។

ក្រោយសាកសួរពីរោគ​សញ្ញា​មិន​ធ្លាប់​ជួប​នេះ ​លោក Saranyu Chusri ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Songklanagarind បាន​បញ្ជាក់​ថា​ រោគសញ្ញា​របស់អ្នកជំងឺនៅក្នុងវីដេអូ​ដំបូង ​ត្រូវបានគេដឹង​ថា​ មានជំងឺ​កូវីដ១៩ធ្ងន់ធ្ងរ​ និងហើម​ភ្នែក​ខ្លាំង​នេះ គឺ​កម្រ​មាន​ណាស់ ​សម្រាប់​អ្នក​ជំងឺ​ដែល​វិវត្តទៅជា​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា​ ជំងឺ​កូវីដ -១៩ ភាគច្រើនអាច​ប៉ះពាល់​ដល់​ភ្នែក​ ប៉ុន្តែ​វា​មិនធ្ងន់ធ្ងរ​ទេ។ ទោះយ៉ាងណាក៏ដោយ បញ្ហានៃរោគសញ្ញាដែលទើបលេចចេញនេះ យើងត្រូវតែសិក្សាថា រោ​គសញ្ញា​ធ្ងន់ធ្ងរ​គឺ​ជា​លទ្ធផល​នៃ​ផល​ប៉ះពាល់ពី​ការ​ព្យាបាល ​ឬ​វីរុស​កូវីដ ១៩ ដោយ​ផ្ទាល់៕

សូមទស្សនាវីដេអូដែលអ្នកជំងឺបានបង្ហោះ

Boomja Paradi (@boomjaparadi) TikTok | ดูวิดีโอใหม่ล่าสุดบน TikTok ของ Boomja Paradi

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម