ព័ត៌មានអន្ដរជាតិ
ព្រមានឲ្យហើយ! បើ ក្រុមតាលីបង់ កាន់កាប់បានមែន អាល្លឺម៉ង់ នឹងឈប់ផ្ដល់ជំនួយដល់ អាហ្វហ្គានីស្ថាន
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាល្លឺម៉ង់នឹងឈប់ផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន ប្រសិនបើក្រុមតាលីបង់កាន់អំណាចនៅក្នុងប្រទេស ហើយអនុវត្តច្បាប់ឥស្លាម Sharia ។

រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងកម្មវិធីពេលព្រឹកមួយ ដែលផ្សាយដោយបណ្តាញទូរទស្សន៍អាល្លឺម៉ង់ ARD និង ZDF ថា “យើងនឹងមិនផ្តល់ប្រាក់បន្ថែមទៀតដល់អាហ្វហ្គានីស្ថានឡើយ នៅពេលដែលពួកតាលីបង់បានកាន់កាប់ប្រទេសនេះទាំងស្រុង ណែនាំច្បាប់ Sharia” ។
លោកសង្កត់ធ្ងន់ថា អាហ្វហ្គានីស្ថានមិនអាចរស់បានទេ បើគ្មានជំនួយពីអន្តរជាតិ ។

លោក Maas បាននិយាយថា ប្រទេសអាល្លឺម៉ង់បានផ្តល់ជំនួយដល់អាហ្វហ្គានីស្ថានចំនួន ៤៣០ លានអឺរ៉ូ (ប្រហែល ៥០៥ លានដុល្លារអាមេរិក) ក្នុងឆ្នាំនេះ ហើយជាចំនួនមួយដែលអាល្លឺម៉ង់បានសន្យាផ្តល់ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា កងទ័ពអាល្លឺម៉ង់ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃកម្លាំងណាតូនៅអាហ្វហ្កានីស្ថាន អស់រយៈពេលជិត ២០ ឆ្នាំរហូតដល់ខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


