ព័ត៌មានអន្ដរជាតិ
ខំជួយរាប់ឆ្នាំ ទីបំផុតអាមេរិក បោះបង់ចោលអ្នកបកប្រែនៅអាហ្វហ្គានីស្ថាន បែរជាជម្លៀសសត្វសុនខ
សត្វសុនខយោធា របស់កងកម្លាំងអាមេរិក កំពុងត្រូវបានជម្លៀសចេញពីប្រទេស អាហ្វហ្គានីស្ថាន។ សត្វទាំងនេះអាចត្រូវបានគេឃើញលើផ្លូវយន្តហោះ នៅឯអាកាសយានដ្ឋានក្រុងកាប៊ុល។

សត្វសុនខ និងម្ចាស់របស់ពួកគេ កំពុងរង់ចាំយន្តហោះមកយក ខណៈប្រជាជនអាហ្វហ្គានីស្ថានរាប់រយនាក់ ព្យាយាមរត់គេចពីពួកតាលីបង់។
មន្រ្តីយោធាជាន់ខ្ពស់អាមេរិកនិយាយថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងនេះ ត្រូវបានបិទមិនឲ្យមានការហោះហើរពាណិជ្ជកម្ម ខណៈការជម្លៀសយោធានៅតែបន្ត។

ស្របពេលដែលសុនខយោធាអាមេរិក កំពុងត្រូវបានជម្លៀសចេញពីព្រលានយន្តហោះទីក្រុង កាប៊ុល, អ្នកបកប្រែជាជនជាតិអាហ្វហ្គានីស្ថានមួយចំនួន ដែលជួយកងកម្លាំងអាមេរិកនិងអង្គការណាតូ អស់រយៈពេល២០ឆ្នាំមកនេះ កំពុងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមតាលីបង់។
បុរសអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Omar កំពុងជាប់នៅក្នុងទីក្រុង កាប៊ុល ជាមួយប្រពន្ធនិងកូន ៗ របស់គាត់។ គាត់បានបម្រើការជាអ្នកបកប្រែសម័យសង្គ្រាមឲ្យសហរដ្ឋអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែឥឡូវនេះគាត់និយាយថា សហរដ្ឋអាមេរិកបានទុកគាត់ចោល។

“ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា អ្នកឈរជាមួយយើងហើយយើងនឹងឈរជាមួយអ្នក។ តែឥឡូវ តើពួកគេនៅឯណា?”។
Omar បានដាក់ពាក្យសុំទិដ្ឋាការអាមេរិកនៅឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានស្ថានទូតអាមេរិកបដិសេធដោយសារបញ្ហាមួយចំនួន។

ឥឡូវនេះ Omar ជឿថាពួកតាលីបង់នឹងដាក់ទណ្ឌកម្មអ្នកបកប្រែយ៉ាងធ្ងន់ធ្ងរ។ គាត់និយាយថា “សម្រាប់អ្នកបកប្រែភាសាអាមេរិក ក្រុមតាលីបង់នឹងមិនមានសេចក្តីមេត្តាករុណាទេ។ តាលីបង់និយាយកាលពីមុនថា អ្នកបកប្រែគឺជាភ្នែកនិងត្រចៀករបស់ជនជាតិអាមេរិក ដូច្នេះយើងនឹងទទួលទណ្ឌកម្មខុសៗគ្នា។
ក្នុងនាមជាអ្នកបកប្រែម្នាក់ ខ្ញុំបានជួយសង្គ្រោះជីវិតជនជាតិអាមេរិកជាច្រើននាក់ តែទីបំផុត ពួកគេបានទុកខ្ញុំចោល។ ឥឡូវនេះ គ្រួសារខ្ញុំនិងខ្ញុំជិតត្រូវគេសម្លាប់ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror, Min
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


