ព័ត៌មានអន្ដរជាតិ
ស្រ្តីអាហ្វហ្គានីស្ថាន ប្រឈមគ្រោះថ្នាក់បំផុត ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់
ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានគេបារម្ភថា ជាមនុស្សដែលមានហានិភ័យបំផុត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលតាលីបង់ថ្មី។

នៅពេលក្រុមឥស្លាមនិយមនេះ ឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏រន្ធត់ ពួកគេបានដាក់ចេញនូវលទ្ធិផ្តាច់ការ ហើយបានធ្វើទារុណកម្មស្ត្រីនិងក្មេងស្រីយ៉ាងឃោរឃៅ។
ពលរដ្ឋអាហ្វហ្គានីស្ថានដែលរត់គេចពីក្រុមសកម្មប្រយុទ្ធនេះ បានប្រាប់រឿងរ៉ាវអំពីរបៀបដែលមេដឹកនាំតាលីបង់ ទាមទារឲ្យពួកគេប្រគល់ស្ត្រីនិងក្មេងស្រី យកមកធ្វើជាប្រពន្ធរបស់ពួកគេហើយ ចាប់រំលោភ។

កាសែត Wall Street Journal ក៏បានរាយការណ៍ផងដែរថា ជនស៊ីវិលនិងទាហានដែលត្រូវចាប់បាន គឺត្រូវបានសម្លាប់ដោយអង្គការភេរវកម្មឥស្លាមនេះ។
មានសេចក្តីរាយការណ៍ថា ហាងនានាមានបិទសេចក្តីជូនដំណឹង ដោយព្រមានពួកគេមិនឲ្យចូលបើមិនដូច្នោះទេ ពួកគេត្រូវប្រឈមមុខនឹងផលវិបាក។ ក្រុមយុទ្ធជនតាលីបង់ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបាញ់សម្លាប់ស្ត្រីម្នាក់ដែលពាក់អាវរឹប ហើយនៅតំបន់ខ្លះស្ត្រីមិនអាចចេញពីផ្ទះបានទេបើគ្មានបុរសជាប្ដីទៅជាមួយ។

របាយការណ៍ផ្សេងទៀតនិយាយថា ស្ត្រីត្រូវបានបង្ខំឲ្យពាក់ក្រណាត់បិទមុខនិង Burqas ខណៈ Al-Jazeera បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមជ្រុលនិយមនេះ បានប្រាប់និយោជិកស្រីនៅធនាគារមួយចំនួន មិនឲ្យវិលត្រឡប់ទៅធ្វើការងារវិញ។
កាលពីដើមសប្តាហ៍នេះ ម្ចាស់ហាងកែសម្ផស្សម្នាក់ត្រូវបានគេថតជាប់ កំពុងលាបថ្នាំពណ៌លើរូបភាពរបស់តារាម៉ូដែលស្រីនៅខាងក្រៅហាងរបស់គាត់ ហើយវីដេអូរបស់ក្មេងស្រីម្នាក់យំដោយសារការបាត់បង់អនាគតរបស់នាង ត្រូវបានគេចុចមើលជាង ១.៦លានដង។

របាយការណ៍ទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចអំពីអំពើឃោរឃៅលើស្ត្រីអាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការរំលោភសិទ្ធិមនុស្សលើស្ត្រីនិងក្មេងស្រីអាហ្វហ្គានីស្ថានដូចកាលទសវត្សរ៍ឆ្នាំ១៩៩០។
នៅក្រោមច្បាប់ Sharia ដ៏តឹងរ៉ឹង ស្ត្រីនិងក្មេងស្រីភាគច្រើនត្រូវបានបដិសេធការសិក្សាឬការងារ។ Burqas ដែលជាឈុតបិតបាំងមុខនិងរាងកាយ បានក្លាយជាកាតព្វកិច្ចជាសាធារណៈ, ស្ត្រីមិនអាចចេញពីផ្ទះដោយគ្មានដៃគូបុរសទេ ហើយការវាយដំនិងការប្រហារជីវិតជាសាធារណៈរួមទាំងការគប់ដុំថ្មផងដែរសម្រាប់អំពើផិតក្បត់ ត្រូវបានធ្វើឡើងនៅទីលានទីក្រុងនិងពហុកីឡដ្ឋាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


