ព័ត៌មានអន្ដរជាតិ
ការវិវត្តសំខាន់ចុងក្រោយ៥យ៉ាងនៅអាហ្វហ្គានីស្ថាន
ប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ទៅកណ្តាប់ដៃរបស់តាលីបង់ទាំងស្រុងហើយ។ ពិភពលោកកំពុងតែទន្ទឹងរង់ចាំថា ស្ថានភាពនៅអាហ្វហ្គានីស្ថានយ៉ាងនៅពេលតាលីបង់ដឹកនាំជាថ្មី។ កម្លាំងយោធាអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចខានដកចេញអស់ពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី៣១ ខែសីហានេះ។

ខាងក្រោមជាការវិវត្តសំខាន់ចុងក្រោយ៥យ៉ាង៖
ទី១៖ តាលីបង់អបអរជ័យជម្នះ
ក្រុមតាលីបង់បានបំផ្ទុះអាវុធទៅលើអាកាសដើម្បីអបអរសាទរជ័យជម្នះរបស់ខ្លួននៅពេលសហរដ្ឋអាមេរិកបានបញ្ចប់ការដកកម្លាំងយោធារបស់ខ្លួនអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានតាមកាលបរិច្ឆេទថ្ងៃទី៣១ ខែសីហានេះ។

ទាំងព្រឹកព្រលឹមថ្ងៃអង្គារ៍នេះ តាលីបង់បានអបអរដោយបានបាញ់អាវុធទៅលើអាកាសស្ទើរទូទាំងរដ្ឋធានីកាប៊ុល។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រកាសថា ៖«វេលាម៉ោង១២យប់ កម្លាំងទ័ពអាមេរិកបានចាកចេញពីព្រលានយន្តហោះកាប៊ុលដែលជាពេលក្លាយដែលអាហ្វហ្គានីស្ថានត្រូវបានរំដោះ និងឯករាជ្យទាំងស្រុង»។
ទី២៖ ការបញ្ចប់វត្តមានយោធាអាមេរិក២០ឆ្នាំនៅតាលីបង់
លោកប្រធាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការបញ្ចប់វត្តមានយោធាអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថាន។

លោកលើកឡើងថា ៖«ឥឡូវនេះ វត្តមានយោធារយៈពេល២០ឆ្នាំរបស់យើងនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ។ រយៈពេល១៧ថ្ងៃចុងក្រោយនេះ កងទ័ពរបស់យើងបានធ្វើការហោះហើរធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយជម្លៀសមនុស្សបានជាង ១២ម៉ឺននាក់ ទាំងពលរដ្ឋអាមេរិក ពលរដ្ឋសម្ព័ន្ធមិត្ត និងជនជាតិអាហ្វហ្គានីស្ថាន។ ការបញ្ចប់បេសកកម្មតាមផែនការគឺជាអនុសាសន៍ឯកច្ឆន្ទរបស់មេបញ្ជាការរួម និងមេបញ្ជាការទាំងអស់នៅសមរភូមិ»។

តាមការគ្រោងទុក លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថាម្តងទៀតនៅរសៀលថ្ងៃអង្គារ៍ ទី៣១ ខែសីហានេះ។
ទី៣៖ ព្រលានយន្តហោះកាប៊ុល
ឥឡូវនេះ ព្រលានយន្តហោះកាប៊ុលលែងមានសេវាកម្មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសទៀតហើយនៅពេលយោធាអាមេរិកត្រូវបានដកទាំងអស់ ហើយយន្តហោះស៊ីវិលអាមេរិកត្រូវបានហាមប្រតិបត្តិការនៅទូទាំងប្រទេស លុះត្រាតែមានការអនុញ្ញាតជាមុន។ នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)បាននិយាយ។

ទី៤៖ មហាអំណាចលោកខាងលិចបង្ខំទទួលយកការពិត
កម្លាំងមហាអំណាចលោកខាងលិចត្រូវបានបង្ខំឲ្យទទួលយកការពិតនៃការគ្រប់គ្រងរបស់តាលីបង់លើអាហ្វហ្គានីស្ថាន នៅពេលពួកគេដើរពីក្រោយតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលនិយាយថា ខ្លួនសង្ឃឹមថា តាលីបង់នឹងគោរពការប្តេជ្ញាចិត្តដើម្បីអនុញ្ញាតឲ្យជនជាតិអាហ្វហ្គានីស្ថានចាកចេញពីប្រទេស និងស្នើឲ្យបើកព្រលានយន្តហោះកាប៊ុលឡើងវិញដោយសុវត្ថិភាព ប៉ុន្តែខ្វះការទាមទារតំបន់សុវត្ថិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅរដ្ឋធានីកាប៊ុល។
ទី៥៖ អ្នកស្លាប់ដោយការផ្ទុះគ្រាប់បែកអត្តឃាតប៉ុន្មានថ្ងៃចុងក្រោយនេះ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ការបំផ្ទុះគ្រាប់បែកអត្តឃាតដែលវាយប្រហារលើមនុស្សនៅព្រលានយន្តហោះកាប៊ុលបានសម្លាប់មនុស្សជិត២០០នាក់ ក្នុងនោះសមាជិកយោធាអាមេរិក១៣នាក់ត្រូវបានសម្លាប់ដែរ ហើយមនុស្សរាប់រយនាក់បានរបួស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


