ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ បាញ់គ្រាប់ពិតលើការតវ៉ា សម្លាប់បាតុករ ៤នាក់
អង្គការសហប្រជាជាតិ បានថ្កោលទោសក្រុមតាលីបង់ចំពោះ ការឆ្លើយតបដោយអំពើហិង្សាកាន់តែខ្លាំងឡើងរបស់ពួកគេលើក្រុមប្រឆាំង, ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមនេះ ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។
UN និយាយថា យុទ្ធជនតាលីបង់ បានសម្លាប់មនុស្សចំនួន ៤ នាក់ អំឡុងការតវ៉ានាពេលថ្មីៗនេះ។

បាតុកម្មបានកើតឡើងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីការដួលរលំទីក្រុងកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ដោយបាតុករទាមទារឲ្យមានការគោរពសិទ្ធិស្ត្រីនិងសេរីភាពកាន់តែច្រើន។
UN បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រុមយុទ្ធជនតាលីបង់ បានប្រើដំបងវាយ និងបាញ់គ្រាប់ពិតប្រឆាំងបាតុករ។

អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមអំពាវនាវឲ្យក្រុមតាលីបង់ បញ្ឈប់ជាបន្ទាន់នូវការប្រើកម្លាំង និងការឃុំខ្លួនតាមអំពើចិត្ត ចំពោះអ្នកដែលប្រើសិទ្ធិរបស់ពួកគេក្នុងការជួបជុំដោយសន្តិវិធីនិងអ្នកសារព័ត៌មានដែលផ្សាយការតវ៉ា”។
គួរបញ្ជាក់ថា ក្រុមយុទ្ធជនតាលីបង់ បានវាយលុកពាសពេញប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហា ដោយដណ្តើមបានខេត្តសំខាន់ ហើយទីបំផុត បានចាប់យករដ្ឋធានីកាប៊ុល ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


