ព័ត៌មានអន្ដរជាតិ
អភិបាលខេត្តតាលីបង់ម្នាក់ផ្តាំទៅលោកខាងលិចមកវិញជាមួយលុយ មិនមែនអាវុធ
អភិបាលខេត្ត Helmand របស់តាលីបង់បានផ្ញើសារទៅកាន់ប្រទេសលោកខាងលិចឲ្យត្រឡប់មកប្រទេសអាហ្វហ្គានីស្ថានវិញជាមួយនឹងប្រាក់ ប៉ុន្តែមិនមែនមកជាមួយអាវុធនោះទេ។
អភិបាលខេត្ត Helmand ថ្មីរបស់តាលីបង់ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងនាមជាមេបញ្ជាការម្នាក់ប្រយុទ្ធជាមួយកងទ័ពអង់គ្លេសនៅទីក្រុង Sangin បានស្វាគមន៍ភ្ញៀវដោយបានដាក់កាំភ្លើងពីមុខលោកនៅលើតុ។ ប៉ុន្តែលោកបានទទួចថា ពេលវេលាសម្រាប់ប្រយុទ្ធគ្នាត្រូវបានបញ្ចប់ហើយ។

លោកបានផ្ញើសារទៅប្រទេសអង់គ្លេស ក៏ដូចជាប្រទេសជាសម្ព័ន្ធមិត្តណាតូផ្សេងទៀតឲ្យទទួលស្គាល់តាលីបង់ជាមេដឹកនាំស្របច្បាប់របស់អាហ្វហ្គានីស្ថាន ហើយបន្ទាប់មកត្រឡប់មកវិញជាមួយលុយ ប៉ុន្តែមិនមែនជាមួយអាវុធឡើយ។
លោក Talib Mawlawi ជាអ្នកស្រុកនៅខេត្ត Helmand បានតស៊ូប្រយុទ្ធដើម្បីតាលីបង់តាំងពីគ្រប់គ្រងអាហ្វហ្គានីស្ថានលើកទី១កាលពី២០ឆ្នាំមុនបាននិយាយថា ៖«យើងបានប្រឈមមុខដាក់គ្នានៅក្នុងសង្គ្រាម។ យើងមិនបានស្គាល់គ្នាក្នុងពេលធម្មតាទេ។ ឥឡូវនេះ អ្នកអាចយកឈ្នះបេះដូងរបស់ពួកយើង និងធ្វើឲ្យយើងសប្បាយចិត្តបាន ប្រសិនបើអ្នកទទួលស្គាល់រដ្ឋាភិបាលនេះ»។
ឥឡូវតាលីបង់បានកាន់កាប់ទីក្រុង Lashkar Gar ក្នុងខេត្ត Helmand ដែលការប្រយុទ្ធគ្នាបានឈប់ជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅ។ ភាគច្រើនបំផុតនៃទាហានអង់គ្លេស៤៥៧នាក់បានស្លាប់ក្នុងសង្គ្រាមដ៏យូរអង្វែងនៅខេត្តក្រីក្រមួយនេះ។

លោកបាននិយាយថា ៖«ប្រទេសបរទេសទាំងនោះបានឈ្លានពាន និងសម្លាប់ស្ត្រី កុមារ មនុស្សចាស់ របស់ពួកយើង ហើយបានបំផ្លាញអ្វីៗគ្រប់យ៉ាង។ ឥឡូវនេះ សហគមន៍អន្តរជាតិគួរជួយពួកយើងតាមរយៈជំនួយមនុស្សធម៌ និងផ្តោតលើការអភិវឌ្ឍវិស័យអប់រំ ពាណិជ្ជកម្ម និងអាជីវកម្ម»។
លោកបានបន្តថា ៖«សហគមន៍អន្តរជាតិជួយបណ្តាប្រទេសផ្សេងតាមរយៈការឧបត្ថម្ភដល់ជនស៊ីវិលរបស់ពួកគេ។ យើងបាននាំមកនូវសន្តិសុខ ហើយយើងគាំទ្រដល់ប្រជាជនរបស់យើង ដូច្នេះពួកគេគួរជួយ និងទទួលស្គាល់រដ្ឋាភិបាលរបស់យើង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


