រុស្ស៊ី​សាក​ល្បង​វ៉ាក់សាំង​កូវីដ​ប្រភេទ​ស្ត្រៃយ៍​បាញ់​តាម​ច្រមុះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​សាក​ល្បង​វ៉ាក់សាំង​កូវីដ​ប្រភេទ​ស្ត្រៃយ៍​បាញ់​តាម​ច្រមុះ

បានផុស

នៅ

ប្រទេសរុស្ស៊ី​នឹង​សាក​ល្បង​​​វ៉ាក់សាំង​បង្ការកូវីដ-១៩ Sputnik V ប្រភេទ​ស្ត្រៃយ៍​បាញ់​តាម​ច្រមុះ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ធំ​ពេញ​វ័យ។ នេះ​បើ​តាម​​ឯកសារ​បានចេញ​ផ្សាយ​ ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​វិបត្តិ​កូវីដដែល​ទាំង​ឆ្លង​ថ្មី និង​ស្លាប់​​កើន​ឡើងជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​បាន​ផលិត​វ៉ាក់សាំង​ Sputnik របស់​ខ្លួន​បាន​យ៉ាង​លឿន​នៅ​ពេលកូវីដ​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ការ​ទប់​ស្កាត់មិន​ទាន់​ល្អ​ប្រសើរ​ឡើយ ស្រប​ពេល​អាជ្ញាធរ​ទី​ក្រុង​ជា​ច្រើន​កំពុងមាន​ការ​ព្រួយ​បារម្ភ​ពី​ផលិត​ផល​ថ្មី​របស់​ខ្លួន។

យោង​តាម​ឯកសារ​បាន​ចេញ​ផ្សាយនៅ​លើ​បញ្ជី​ឱសថ​របស់​រដ្ឋ​បង្ហាញ​ថា វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​ត្រូវ​​ប្រើ​ពីរ​ដូស​នៅ​ក្នុងគ្លីនិក​មួយ​ក្នុង​ទី​ក្រុង St Petersburg ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​តេស្ត​ឡើយ។

លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ៍​ថា​ រុស្ស៊ី​ត្រូវ​ការ​ពន្លឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​កូវីដ-១៩ ខណៈ​​ប្រទេស​​បាន​​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​ចាប់​តាំង​ពី​វិបត្តិ​ផ្ទុះ​ឡើង។

អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​កាល​ពី​ខែ​មិថុនា​ថា វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​របស់​ខ្លួន​​​សម្រាប់​កុមារ​អាយុ​៨​ដល់​១២​​ឆ្នាំ​ត្រូវ​បាន​ធ្វើតេស្ត ហើយ​គ្រោង​ចាប់​ផ្តើម​ធ្វើ​ការ​ផលិត​នៅក្នុង​ខែ​កញ្ញា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួងសុខាភិបាល ឈប់តម្រូវឱ្យក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខធ្វើចត្តាឡីស័កទៀតហើយ​

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ

KPT+៣៧ នាទី មុន

គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១

ព័ត៌មានជាតិ៥១ នាទី មុន

លោក លី ធុជ ​អំពាវ​នាវ​​អ្នក​វិនិយោគចិន​ ចូលរួម​​ជំរុញ​ឆ្ពោះ​ទៅរក​ខេត្ត​ព្រះ​សីហនុ អស់​​ការ​គំរាមកំហែង​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​​

KPT+៥១ នាទី មុន

៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services