ព័ត៌មានអន្ដរជាតិ
ចិន កំពុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារកូវីដ ចាប់តាំងពីការផ្ទុះនៅ អ៊ូហាន
ប្រទេសចិន កំពុងរងគ្រោះដោយការរីករាលដាលជំងឺកូវីដ-១៩ ខ្លាំងបំផុត ចាប់តាំងពីមេរោគនេះផ្ទុះឡើងដំបូងនៅទីក្រុង អ៊ូហាន ក្នុងឆ្នាំ២០១៩។

ករណីកូវីដឆ្លងក្នុងសហគមន៍ថ្មីរបស់ប្រទេសនេះ បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេលជិតបីខែ ចំពេលរដ្ឋាភិបាលចិន អះអាងថា ជាការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ដ៏ធ្ងន់ធ្ងរបំផុត។
គេហទំព័រ Bloomberg បានរាយការណ៍ថា ឥឡូវនេះមានការឆ្លងក្នុងសហគមន៍ជាង ៦០០ ករណីត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ១៩ ក្នុងចំណោមខេត្តទាំង ៣១ របស់ប្រទេសចិន។

គណៈកម្មការសុខភាពជាតិបានបញ្ជាក់កាលពីថ្ងៃពុធថា មានការឆ្លងក្នុងសហគមន៍ថ្មីចំនួន ៩៣ករណីសម្រាប់ថ្ងៃអង្គារ ពោលគឺកើនឡើងពី ៥៤ករណីនៅថ្ងៃចន្ទ និងជាករណីប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៩ខែសីហាមក នៅពេលការផ្ទុះដ៏ធំចុងក្រោយរបស់ប្រទេសចិន ឈានដល់កម្រិតកំពូល។
ករណីក្នុងសហគមន៍ភាគច្រើន ត្រូវបានរកឃើញក្នុងទីក្រុង Heihe នៅភាគខាងជើងនៃខេត្ត Heilongjiang ដែលនៅទីនោះ ការឆ្លងចំនួន៣៥ករណី ត្រូវបានកត់ត្រាកាលពីថ្ងៃអង្គារ។ ខេត្តថ្មីចំនួនបីដែលរកឃើញករណីឆ្លងមានដូចជា Chongqing, Jiangsu និង Henan។

ការរីករាលដាល និងការផ្ទុះខ្លាំងនៃករណីឆ្លងជំងឺកូវីដនេះ បានកើតឡើង បើទោះបីជារដ្ឋាភិបាលចិន អនុវត្តវិធានការកាន់តែតឹងរ៉ឹង ដើម្បីទប់ស្កាត់ករណីឆ្លងក៏ដោយ។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលរបស់ប្រទេសចិន បានជំរុញឲ្យពលរដ្ឋស្តុកទុករបស់ប្រើប្រាស់ប្រចាំថ្ងៃ និងឲ្យអាជ្ញាធរចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារបានគ្រប់គ្រាន់ ខណៈប្រទេសនេះប្រកាន់យកវិធីសាស្រ្តម៉ឺងម៉ាត់កាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការរីករាលដាលចុងក្រោយបង្អស់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


