ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំ ចិន និង អាមេរិក ទទួលបានផ្កែផ្កាមួយទៀតពាក់ព័ន្ធនឹង អ្នកសារព័ត៌មាន
កាសែត China Daily បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសចិនថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងបន្ធូរបន្ថយការរឹតបន្តឹងលើដំណើរការសម្រាប់អ្នកសារព័ត៌មានមកពីប្រទេសរៀងៗខ្លួន ។

កាសែតបាននិយាយថា ការមូលមតិគ្នាលើទិដ្ឋាការអ្នកសារព័ត៌មាន ក្នុងចំណោមចំណុចផ្សេងទៀតត្រូវបានឈានដល់មុនពេលកិច្ចប្រជុំកំពូលតាមរយៈវីដេអូខលរវាងប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីអាមេរិក ចូ បៃដិន កាលពីព្រឹកថ្ងៃអង្គារ ។
ភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីរលើពិភពលោក លើបញ្ហាជាច្រើនរាប់ចាប់ពីបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស និងជំងឺកូវីដ ១៩ បានរីករាលដាលដល់វិស័យប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំមុន ។

ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពី “ការបង្រ្កាបផ្នែកនយោបាយ” លើអ្នកសារព័ត៌មានចិន បន្ទាប់ពីបានកាត់បន្ថយចំនួនជនជាតិចិនដែលត្រូវបានអនុញ្ញាតឲ្យធ្វើការនៅការិយាល័យសារព័ត៌មានរដ្ឋធំៗរបស់សហរដ្ឋអាមេរិក និងបានកំណត់ការស្នាក់នៅដែលមានការអនុញ្ញាតត្រឹម ៩០ ថ្ងៃ ជាមួយនឹងជម្រើសក្នុងការបន្ត ។
ជាការឆ្លើយតប បន្ទាប់មកប្រទេសចិនបានបណ្តេញអ្នកកាសែតអាមេរិកមួយចំនួន និងណែនាំការរឹតបន្តឹងទិដ្ឋាការថ្មីលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនផងដែរ ។

កាសែត China Daily បាននិយាយថា ក្រោមការឯកភាពគ្នា សហរដ្ឋអាមេរិកនឹងចេញទិដ្ឋាការចូលប្រទេសច្រើនឆ្នាំដល់អ្នកកាសែតចិន ដោយបន្ថែមថា ភាគីចិនបានប្តេជ្ញាផ្តល់ការគោរពស្មើភាពគ្នាដល់អ្នកកាសែតអាមេរិក នៅពេលដែលគោលនយោបាយរបស់សហរដ្ឋអាមេរិកចូលជាធរមាន ។
ទន្ទឹមនោះ ប្រទេសទាំងពីរនឹងចេញទិដ្ឋាការដល់អ្នកសារព័ត៌មាន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលចូលជាធរមាន ហើយអ្នកសារព័ត៌មាននឹងអាចចាកចេញ និងត្រលប់មកវិញដោយសេរី ក្រោមការអនុលោមយ៉ាងតឹងរ៉ឹងជាមួយពិធីសារកូវីដ ១៩ ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខលជាង ៣ ម៉ោងរបស់ពួកគេ លោក បៃដិន បានសង្កត់ធ្ងន់ទៅលើលោក ស៊ី អំពីសិទ្ធិមនុស្ស ខណៈដែលប្រធានាធិបតីចិនបានព្រមានទៅវិញថា ទីក្រុងប៉េកាំងនឹងឆ្លើយតបទៅនឹងការបង្កហេតុណាមួយលើកោះតៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រោយជួបលោកស៊ី ពេលនេះលោក បៃដិន និយាយថា បញ្ហាឯករាជ្យតៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ ដោះស្រាយដោយខ្លួនឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


