ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញការព្រមាន កុំឲ្យធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ និង ដាណឺម៉ាក
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) និងក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី២២ខែវិច្ឆិកា បានណែនាំ ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ដោយសារតែការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ។

CDC បានដាក់សេចក្តីណែនាំអំពីការធ្វើដំណើររបស់ខ្លួនទៅដល់ “កម្រិតទីបួន៖ ខ្ពស់បំផុត” សម្រាប់ប្រទេសអឺរ៉ុបទាំងពីរ ដោយប្រាប់ជនជាតិអាមេរិកថា ពួកគេគួរតែចៀសវាងការធ្វើដំណើរទៅទីនោះ ចំណែកក្រសួងការបរទេស ក៏បានចេញសេចក្តីណែនាំ “កុំធ្វើដំណើរ” ទៅប្រទេសទាំងពីរនេះផងដែរ។
បច្ចុប្បន្ន CDC បានចុះបញ្ជីគោលដៅប្រហែល៧៥កន្លែងនៅទូទាំងពិភពលោក ក្នុងកម្រិតទី៤ ដោយប្រទេសអឺរ៉ុបជាច្រើននៅក្នុងបញ្ជីរួមមាន អូទ្រីស អង់គ្លេស បែលហ្ស៊ិក ក្រិក ន័រវេស ស្វីស រូម៉ានី អៀរឡង់ និងសាធារណរដ្ឋឆេក។ រីឯប្រទេសកម្រិតទីបួននៅអាស៊ីរួមមានសិង្ហបុរី និងម៉ាឡេស៊ី។

ចំនួនករណីនៅក្នុងប្រទេសអាល្លឺម៉ង់ បាននិងកំពុងកើនឡើង ជាពិសេសក្នុងចំណោមមនុស្សចាស់ ដែលការចាក់វ៉ាក់សាំងកូវីដពីរដូសដំបូងគឺចាប់ផ្តើមនៅដើមឆ្នាំនេះ និងក្នុងចំណោមកុមារដែលមិនមានសិទ្ធិទទួលការចាក់វ៉ាក់សាំង។
កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បណ្តាប្រទេសនៅអ៊ឺរ៉ុប ត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង ចំពេលដែលការស្លាប់ និងករណីឆ្លងថ្មីកំពុងកើនឡើងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក រកឃើញ វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មានសមត្ថភាពគេចផុតប្រព័ន្ធភាពស៊ាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


