ព័ត៌មានអន្ដរជាតិ
ស្លាប់ដោយកូវីដនៅអឺរ៉ុបនឹងឡើងដល់ជាង២លាននាក់ត្រឹមខែមីនា ឆ្នាំ២០២២
តួលេខស្លាប់សរុបទូទាំងទ្វីបអឺរ៉ុបដោយជំងឺកូវីដ-១៩ត្រូវបានគេរំពឹងថា នឹងឡើងដល់ជាង២លាននាក់ត្រឹមខែមីនា ឆ្នាំ២០២២ខាងមុខ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយ។

WHO បាននិយាយថា តាមសេចក្តីរាយការណ៍ពីករណីស្លាប់បានកើនឡើងជិត៤២០០នាក់ជារៀងរាល់ថ្ងៃដែលចំនួននេះកើនឡើងទ្វេដងដែលត្រូវបានកត់ត្រានៅក្នុងខែកញ្ញា។ ជាមួយគ្នានេះ សេចក្តីរាយការណ៍ពីការស្លាប់កើនឡើងក្នុងតំបន់នេះរាប់ទាំងចក្រភពអង់គ្លេសផង សរុបជាង១.៥លាននាក់ហើយ។
អង្គការសុខភាពពិភពលោកបានចាត់ទុកស្ថានការណ៍ថា «ធ្ងន់ធ្ងរខ្លាំង» និងរំពឹងថា «វាយប្រហារដ៏អាក្រក់ ឬធ្ងន់ធ្ងរលើមន្ទីរពេទ្យក្នុងប្រទេស២៥ក្នុងចំណោមប្រទេស៥៣ក្នុងតំបន់ ហើយកន្លែងសង្គ្រោះបន្ទាន់ក្នុងប្រទេស៤៩ក៏គ្របដណ្តប់ដោយអ្នកជំងឺដែរ។
WHO បានបញ្ជាក់ថា តាមនិន្នាការបច្ចុប្បន្ននេះ ករណីស្លាប់កំពុងកើតមានអាចនឹងកើនឡើងដល់២.២លាននាក់ត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


