Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អឺរ៉ុបរកឃើញករណីដំបូង នៃវីរុសកូវីដបំប្លែងខ្លួនមហាគ្រោះថ្នាក់

បានផុស

នៅ

វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា មានបម្រែបម្រួលអាក្រក់បំផុតមិនធ្លាប់ជួប បានចូលដល់ទ្វីបអឺរ៉ុបរួចទៅហើយ។

អ្នកជំងឺម្នាក់នៅប្រទេសបែលហ្ស៊ិក បានធ្លាក់ខ្លួនឈឺវីរុសបំប្លែងខ្លួន Omicron មានលេខកូដ B.1.1.529 ដែលត្រូវបានរកឃើញដំបូងក្នុងប្រទេស អាហ្វ្រិកខាងត្បូង។

រដ្ឋមន្ត្រីសុខាភិបាលបែលហ្ស៊ិក លោក Frank Vandenbroucke បាននិយាយថា “យើងមានករណីមួយនៃវីរុសបំប្លែងខ្លួននេះដែលត្រូវបញ្ជាក់។ នោះគឺជាអ្នកដែលមកពីបរទេស”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺម្នាក់នោះ មិនមានទំនាក់ទំនងអ្វីជាមួយអាហ្វ្រិកខាងត្បូងទេ ហើយបានធ្វើដំណើរចូលបែលហ្ស៊ិក ក្រោយចាកចេញពីអេហ្ស៊ីប។ អ្នកជំងឺ បានចេញរោគសញ្ញាដំបូងនៅថ្ងៃទី២២ខែវិច្ឆិកា។

ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីនេះជាក្តីព្រួយបារម្ភ ហើយដាក់ឈ្មោះវាថា Omicron។ WHO និយាយថា វីរុសនេះមានបម្រែបម្រួលមួយចំនួនធំ ហើយភស្តុតាងដំបូងបានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញ។

វាត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ខែវិច្ឆិកា ហើយក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេស បុតស្វាណា ទីក្រុងហុងកុង និងប្រទេសអ៊ីស្រាអែល។

ឥឡូវនេះ ប្រទេសមួយចំនួនបានសម្រេចចិត្តហាមឃាត់ ឬរឹតបន្តឹងការធ្វើដំណើរទៅ និងមកពីអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម