ព័ត៌មានអន្ដរជាតិ
ចិន ផ្អាកនាំចូលទំនិញ វៀតណាម ធ្វើឲ្យកុងតឺន័របន្តជាប់គាំងនៅតាមព្រំដែន
ប្រទេសចិនបានផ្អាកការនាំចូលទំនិញវៀតណាមតាមច្រកព្រំដែន Hekou របស់ខ្លួនជាមួយច្រក Lao Cai នៃប្រទេសវៀតណាម ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយធ្វើឲ្យរថយន្តកុងតឺន័របន្តជាប់គាំងនៅតាមព្រំដែន ។

អនុប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់សេដ្ឋកិច្ច Lao Cai លោក Ha Duc Thuan បាននិយាយកាលពីថ្ងៃទី ១៧ ខែកុម្ភៈថា គណៈគ្រប់គ្រងច្រកទ្វារព្រំដែន Hekou បានជូនដំណឹងតាមរយៈទូរស័ព្ទ Hotline ថា ការផ្អាកនេះគឺដោយសារតែការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដក្នុងស្រុកចិនដែលជំរុញឲ្យអាជ្ញាធរចិនដាក់ច្រកព្រំដែន Hekou នៅក្រោមការបិទខ្ទប់ និងធ្វើតេស្តលើអ្នកស្រុកទាំងអស់ ។
លោក Thuan បញ្ជាក់ថា ភាគីចិនក៏បានស្នើឲ្យមានការសម្របសម្រួលពីច្រក Lao Cai ក្នុងការបញ្ឈប់រថយន្តដឹកទំនិញមិនឲ្យចូលច្រក Hekou ចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ រហូតដល់មានការជូនដំណឹងបន្ថែម ។

លោកបន្ថែមថា ទោះបីជាយ៉ាងណា ការវិលត្រឡប់មកវិញនៃរថយន្តគ្មានដឹកទំនិញនឹងនៅតែប្រព្រឹត្តទៅដូចធម្មតាដដែរ ។
ជាចុងក្រោយលោក Thuan បាននិយាយថា ក្រុមប្រឹក្សាគ្រប់គ្រងច្រកទ្វារព្រំដែន Lao Cai ក៏បានស្នើសុំឲ្យជូនដំណឹងដល់ភ្នាក់ងារពាក់ព័ន្ធ និងអាជីវកម្មអំពីការផ្អាកនេះផងដែរ ដើម្បីចៀសវាងការជាប់គាំងរថយន្តកុងតឺន័របន្ថែមទៀតនៅច្រកព្រំដែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ វៀតណាម សាកល្បងថ្នាំកូវីដ Molnupiravir រួចហើយ ឯប្រសិទ្ធភាពដូចចិត្ត (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


