ព័ត៌មានអន្ដរជាតិ
ហុងកុងនឹងធ្វើតេស្តកូវីដពលរដ្ឋទាំងអស់ត្រឹមតែ៧ថ្ងៃ
ប្រជាជនទាំងអស់ជិត៧.៥លាននាក់នៅទីក្រុងហុងកុងនឹងត្រូវធ្វើតេស្តរកកូវីដ-១៩នៅក្នុងខែមីនាខាងមុខ។ នេះជាការប្រកាសរបស់មេដឹកនាំរបស់ទីក្រុង ស្របពេលវីរុសបំប្លែងខ្លួន Omicron កំពុងរាតត្បាតខ្លាំង។
លោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុងបានឲ្យដឹងថា ប្រជាជនទាំងអស់នឹងធ្វើតេស្ត៣ដងក្នុងខែមីនា ហើយសមត្ថភាពធ្វើតេស្តនឹងបង្កើតឲ្យដល់១លាននាក់ ឬច្រើនជាងក្នុងមួយថ្ងៃ។ លោកស្រីមានប្រសាសន៍ថា ៖«ដោយសារយើងមានប្រជាជនប្រហែល៧លាននាក់ ដូច្នេះការធ្វើតេស្តនឹងចំណាយពេលប្រហែល៧ថ្ងៃប៉ុណ្ណោះ»។

រដ្ឋាភិបាលបាននិយាយថា ការធ្វើតេស្តនឹងត្រូវបានកំណត់ពេលវេលាតាមឆ្នាំកំណើតរបស់អ្នកស្រុក ហើយពួកគេនឹងត្រូវការកក់ទុកជាមុន។ ការធ្វើតេស្តទ្រង់ទ្រាយធំ និងឧបករណ៍តេស្តតាមផ្ទះក៏គួរតែមានជាការធ្វើតេស្តផ្លូវការ។
លោកស្រី Lam បន្តថា ទន្ទឹមជាមួយគ្នានេះ ការសម្រេចចិត្តកាត់បន្ថយពេលវេលានៃការចាក់វ៉ាក់សាំងដូសទី២ និងទី៣នឹងត្រូវប្រកាសឆាប់ៗ។
ទីក្រុងហុងកុងមានខណ្ឌមានមួយចំនួនដែលមានប្រជាជនរស់នៅច្រើនបំផុតនៅលើផែនដីនេះ។ ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈមក ទីក្រុងហុងកុងមានករណីឆ្លងប្រហែលជា៥០០០នាក់ក្នុងមួយថ្ងៃដែលបានកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលយ៉ាងខ្លាំង។
ករណីឆ្លងកើនឡើងថ្មីនេះបានចាប់ផ្តើមកាលពីដើមឆ្នាំដែលធ្វើឲ្យករណីឆ្លងជាប់កំណត់ជិត៥៤០០០នាក់ និងស្លាប់១៤៥នាក់។ ក្នុងសប្តាហ៍នេះ អ្នកជំនាញសុខភាពនៅសាកលវិទ្យាល័យហុងកុងបានព្យាករថា ការឆ្លងថ្មីអាចឡើងដល់កម្រិតខ្ពស់បំផុតគឺ១៨០ ០០០នាក់ក្នុងមួយថ្ងៃនាខែក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


