ព័ត៌មានអន្ដរជាតិ
លោក Macron៖ ពិភពលោកមិនមែនធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ តែជាមួយ Putin
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីយប់ថ្ងៃទី២ខែមីនា បានទទូចថា ពិភពលោកមិនស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៊ី ឬប្រជាជនរបស់រុស្ស៊ីទេ ប៉ុន្តែជាមួយលោក Vladimir Putin ប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីយប់ថ្ងៃពុធ ប្រមុខរដ្ឋរូបនេះបានថ្លែងអំពីជម្លោះដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន។
លោក Macron និយាយថា “មិនមានកងទ័ព ឬមូលដ្ឋានទ័ពណាតូនៅក្នុងអ៊ុយក្រែនទេ ហើយរុស្ស៊ីក៏មិនត្រូវបានវាយប្រហារដែរ ខណៈទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងឃោរឃៅ”។

ដោយហៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាជា “អ្នកលុកលុយ” នៅពេលឈរមុខទង់ជាតិប្រទេសបារាំង អ៊ុយក្រែន និងសហភាពអឺរ៉ុប, លោក Macron បាននិយាយថា “សង្រ្គាមនេះគឺជាផ្លែផ្កានៃស្មារតីសងសឹក ដែលកើតចេញពីប្រវត្តិសាស្រ្តច្រំដែលរបស់ អឺរ៉ុប។ កងកម្លាំងរុស្ស៊ីកំពុងឡោមព័ទ្ធទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។ ថ្ងៃទៅមុខ ប្រហែលជាកាន់តែពិបាកទៅទៀត។ ជនភៀសខ្លួនរាប់សែននាក់ កំពុងភៀសខ្លួនទៅកាន់ប្រទេសជិតខាង”។
លោក Macron បានជួបប្រជុំជាច្រើនលើកជាមួយលោក Putin រួមទាំងកិច្ចប្រជុំមួយនៅទីក្រុងមូស្គូផងដែរ មុនពេលរុស្ស៊ីវាយលុកអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ដោយសំដៅទៅលើមេដឹកនាំអ៊ុយក្រែន លោក Macron បានលើកឡើងថា “ខ្ញុំបានប្រាប់ទៅកាន់លោកប្រធានាធិបតី Volodymyr Zelensky អំពីការគាំទ្រជាបងប្អូនរបស់ប្រទេសបារាំង”។
“នៅរសៀលថ្ងៃនេះ មហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោស នៅក្នុងការបោះឆ្នោតដ៏លើសលប់ ចំពោះការវាយលុកនេះ។ ដូច្នេះ សហគមន៍អន្តរជាតិបានបង្ហាញពីការរួបរួមរបស់ខ្លួនហើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី វាយដណ្តើមបានទីក្រុងសំខាន់លើកដំបូង ចាប់តាំងពីលុកលុយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


