ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង រើសបានប្រធានាធិបតីថ្មី
លោក Yoon Suk-yeol បេក្ខជនមកពីគណបក្សអំណាចប្រជាជន ដែលជាបក្សប្រឆាំង បានជាប់ឆ្នោតជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង។
នេះជាការដណ្តើមបានអំណាចមកវិញពីសំណាក់ក្រុមអ្នកអភិរក្ស បន្ទាប់ពីការដឹកនាំរយៈពេល ៥ឆ្នាំដោយអ្នកសេរីនិយម។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះ គឺមានភាពស្វិតស្វាញតាំងពីដើមដល់ចប់ ដោយលោក Yoon បានយកឈ្នះលោក Lee Jae-myung មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចក្នុងលទ្ធផលខុសគ្នាមិនដល់ ១%ផង។
គួរបញ្ជាក់ថា លោក Yoon ដែលជាអតីតអគ្គរដ្ឋអាជ្ញា មិនមានបទពិសោធន៍ផ្នែកនយោបាយទេ ប៉ុន្តែលោកបានស្ថិតក្នុងក្រសែភ្នែកសាធារណជន។
ប្រធានាធិបតីផុតអាណត្តិលោក Moon Jae-in បានតែងតាំងគាត់នៅឆ្នាំ២០១៩។ លោក Yoon បានដឹកនាំការស៊ើបអង្កេតអំពើពុករលួយ និងជំរុញឲ្យមានកំណែទម្រង់ ហើយនៅទីបំផុតក៏លាលែងពីតំណែង។
ចាប់តាំងពីចូលរួមជាមួយបក្សប្រឆាំងមក លោកមានជម្លោះជាមួយលោក Moon ដែលមិនអាចឈរឈ្មោះជាលើកទីពីរបានដោយសារការរឹតត្បិតរដ្ឋធម្មនុញ្ញ។
គោលការណ៍សំខាន់បំផុតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Yoon គឺសេដ្ឋកិច្ច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អូស្ត្រាលី ទិញកាំភ្លើងធំពីកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយ ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


