ព័ត៌មានអន្ដរជាតិ
តុលាការត្រៀមចេញដីកាចាប់ខ្លួនមេខ្លោងទាំង ៥ នាក់ ក្រោយមានភស្តុតាងច្បាស់ៗ ពីសកម្មភាពប្រព្រឹត្តលើទូក Tangmo
ពេលនេះប៉ូលិសកំពុងរៀបចំដីកាចាប់ខ្លួន មេខ្លោងដែលបានក្លែងថាជាឧប្បត្តិហេតុ ហើយបានដាក់កំហុសលើ Tangmo ទាំងស្រុង និងអះអាងថា នាងដើរទៅនោមនៅក្រោយទូកខ្លួនឯង ។

ក្នុងករណីនេះដែរ ប៉ូលីសនៅស្ថានីយ៍ Muang Nonthaburi បានដាក់ពាក្យចោទប្រកាន់លោក Tanuphat Lertthaweewit ឬ Por និងលោក Paiboon Tri Kanchananan ឬ Robert ដែលជាអ្នកបើកបរទូកល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យមនុស្សស្លាប់។ នេះបើតាមសារព័ត៌មាននៅថ្ងៃទី១ ខែមេសា មន្ត្រីនគរបាលកំពុងប្រមូលភស្តុតាង និងឯកសារម្ដងទៀត។ បន្ទាប់ពីលើកមុន បាននាំយកភស្តុតាងដើម្បីអនុម័តដីកាចាប់ខ្លួន អ្នកពាក់ព័ន្ធនិងជាមេខ្លោងធំនៃការស្លាប់របស់តារាសម្ដែង Tangmo។

កន្លងមកសមត្ថកិច្ចបានព្យាយាមនាំយកភស្តុតាង ហើយបានអនុម័តដីកាចាប់ខ្លួនពីតុលាការខេត្ត Nonthaburi។ ប៉ុន្តែតុលាការបានចាត់ទុកថា ភស្តុតាងដែលប៉ូលិសដាក់ចេញដីកាចាប់ខ្លួននោះ គឺជាភស្តុតាងគ្មានទម្ងន់ ដូច្នេះហើយ បានបញ្ជាឲ្យប្រមូលវត្ថុតាងដែលមានទម្ងន់ធ្ងន់ជាងនេះ យកមកម្ដងទៀត។

គួរបញ្ជាក់ថា អ្នកទាំង៥នាក់ដែលនៅលើទូក បានចេញមកផ្ដល់សក្ខីកម្មប្រាប់ប៉ូលិសថា Tangmo ធ្លាក់ពីលើទូកលឿន ព្រោះដើរទៅនោមនៅខាងក្រោយទូក ហើយដើម្បីច្រានចោលការស្ដីបន្ទោស ពួកគេនិយាយថា នេះជាទង្វើរបស់នាងខ្លួនឯង មិនមែនបណ្ដាលមកពីមនុស្សនៅលើទូកទេ។ យ៉ាងណាមិញ ដំណើរការស្លាប់ដ៏អាថ៌កំបាំងរបស់ Tangmo នៅតែជាចម្ងល់មិនអស់ចិត្តរបស់មហាជនគ្រប់គ្នាដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃ្លិបវីដេអូរបស់ Tangmo បង្ហាញក្នុងពិធីកាន់ទុក្ខ ធ្វើឲ្យអតីតស្វាមីនាងយំខ្សោះខ្លួន
ចុចអាន៖ខ្សែជីវិតដ៏ជូរចត់របស់ Tangmo មុនពេលជួបឧប្បត្តិហេតុ បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


