ព័ត៌មានអន្ដរជាតិ
ប្រទេសមួយ បង្ខំចិត្តបោះឆ្នោតប្រឆាំងរុស្ស៊ីនៅ UN ព្រោះរងការគំរាមកំហែង ដាក់ទណ្ឌកម្ម
ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić និយាយថា ប្រទេសរបស់លោកបានបង្ខំបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយសារតែការគំរាមកំហែង ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន។

ស៊ែប៊ី គឺជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៩៣ ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ។
លោក Vučić បាននិយាយក្នុងកម្មវិធីផ្សាយ របស់ទូរទស្សន៍រដ្ឋស៊ែប៊ីថា “ប្រជាជនសួរថា ហេតុអ្វីបានជាយើងមិនបោះឆ្នោតប្រឆាំងឬ ហេតុអ្វីបានជាយើងមិនអនុបវាទ”។ ការអត្ថាធិប្បាយរបស់លោក ក៏ត្រូវបានផ្សាយនៅលើសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Ria News ផងដែរ។

លោកនិយាយថា “ប្រសិនបើស៊ែប៊ីអនុបវាទ នោះប្រទេសជាច្រើននឹងប្រឆាំងយើង ហើយសម្ពាធនឹងកាន់តែខ្លាំងឡើង។ ទន្ទឹមនេះដែរ ថ្ងៃនេះ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ពាក់ព័ន្ធជោគវាសនារបស់ប្រទេសស៊ែប៊ី ថាតើយើងនឹងមានការលើកលែងពីកញ្ចប់ទណ្ឌកម្មលើប្រេងដែរឬទេ”។
គួរបញ្ជាក់ថា ក្រុមហ៊ុនរបស់រុស្ស៊ី Gazprom Neft ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប គឺជាម្ចាស់ភាគហ៊ុនភាគច្រើននៃឧស្សាហកម្មប្រេងរបស់ប្រទេសស៊ែប៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្រោយត្រូវព្យួរ ពេលនេះ រុស្ស៊ី សម្រេចចិត្ត ចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស តែម្តង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


