ព័ត៌មានអន្ដរជាតិ
ទឹកជំនន់សម្លាប់មនុស្សជិត៦០នាក់នៅអាហ្វ្រិកខាងត្បូង
តួលេខស្លាប់ពីទឹកជំនន់ និងរអិលបាក់ដី បន្ទាប់ពីភ្លៀង-ព្យុះខ្លាំងបានវាយប្រហារទីក្រុងកំពង់ផែ Durban និងតំបន់ជុំវិញខេត្ត KwaZulu-Natal នៅអាហ្វ្រិកខាងត្បូងបានកើនឡើងដល់៥៩នាក់។ នេះបើតាមអាជ្ញាធរបាននិយាយនៅថ្ងៃទី១២ ខែមេសា។
ក្រុមអ្នកឧតុនិយមរបស់ប្រទេសនេះបានព្យាករថា នឹងមានភ្លៀងធ្លាក់ដ៏អាក្រក់នៅយប់ថ្ងៃអង្គារ៍ ប៉ុន្តែរំពឹងថា ល្បឿនទឹកភ្លៀងនឹងចុះខ្សោយនៅថ្ងៃពុធ។

សេចក្តីប្រកាសរបស់សាលាខេត្តថា ៖«មនុស្សជាច្រើនបានបាត់បង់ជីវិតនៅផ្លូវក្រោមដី Ethekwini ដែលកន្លែងតែមួយនេះមួយមានអ្នកស្លាប់ដល់ទៅ៤៥នាក់ ខណៈនៅខណ្ឌ iLembe មានអ្នកស្លាប់១៤នាក់ ដែលនេះជាសោកនាដកម្មដ៏អាក្រក់»។
«គ្រោះមហន្តរាយបានបំផ្លិចបំផ្លាញដែលមិនអាចដឹងមុន និងប៉ះពាល់ដល់អាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ សូម្បីតំបន់ដាច់ស្រយាល និងតំបន់ទីប្រជុំជនមួយចំនួនក៏រងការខូចខាត»។ សេខក្តីប្រកាសបាននិយាយ។
លោកប្រធានាធិបតី Cyril Ramaphosa ដែលបានទៅពិនិត្យផ្ទាល់នៅកំពង់ផែ Durban នៅថ្ងៃពុធបាននិយាយថា ៖«នេះជាសោកនាដកម្មនៃកម្លាំងធម្មជាតិ ហើយស្ថានភាពនេះអំពាវនាវឲ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាល»។
ប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់ និងការខូចខាតដោយសារទឹកជំនន់។
ភ្លៀងធ្លាក់ជាច្រើនថ្ងៃបានជន់លិចតំបន់ជាច្រើន ផ្ទះដាច់ពីគ្នា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងទីក្រុងភាគអាគ្នេយ៍ ខណៈការរអិលបាក់ដីបានបង្ខំឱ្យសេវាកម្មរថភ្លើងត្រូវផ្អាក។
ភ្លៀងបានជន់លិចផ្លូវធំៗក្នុងទីក្រុងដល់ជម្រៅយ៉ាងដូច្នេះ ដែលមានតែភ្លើងសញ្ញាចរាចរណ៍លេចចេញ ដែលស្រដៀងនឹង periscope នាវាមុជទឹក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


