ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស សុំឲ្យពិភពលោក ផ្តល់យន្តហោះចម្បាំងទៅ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នឹងប្រកាសនៅថ្ងៃពុធទី២៧នេះថា ចក្រភពអង់គ្លេស និងមហាអំណាចលោកខាងលិច គួរតែផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ជាផ្នែកនៃការគាំទ្រផ្នែកយោធារយៈពេលវែងរបស់ពួកគេ។

ក្នុងសុន្ទរកថានៅទីក្រុងឡុងដ៍ លោកស្រីនឹងនិយាយថា ប្រទេសលោកខាងលិចគួរតែត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសនេះសម្រាប់រយៈពេលយូរអង្វែង។
អ៊ុយក្រែន បានស្នើសុំម្តងហើយម្តងទៀតសម្រាប់យន្តហោះប្រយុទ្ធ ជាពិសេសយន្តហោះចម្បាំងសម័យសូវៀត ដែលអ្នកបើករបស់ពួកគេធ្លាប់ស្គាល់។

ទោះបីជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការផ្តល់ឲ្យ ព្រោះខ្លាចរុស្ស៊ីបង្ករឿងកាន់តែធំជាងនេះ។
ប៉ុន្តែនៅពេលដែលសមាជិកណាតូបង្កើនការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែនជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ លោកស្រី Truss និយាយថា ពួកគេគួរតែធ្វើបន្ថែមទៀត។ លោកស្រីក៏នឹងជំរុញឲ្យលោកខាងលិច កាត់ផ្តាច់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសផ្តល់រថក្រោះដែលប្រើរួច ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


