ព័ត៌មានអន្ដរជាតិ
លោក Xi Jinping និយាយសរសើរអ្វីខ្លះដល់នាយកប្រតិបត្តិថ្មីរបស់ ហុងកុង
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក John Lee Ka-chiu ដែលជានាយកប្រតិបត្តិថ្មីរបស់ហុងកុងក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងកិច្ចប្រជុំនោះ លោក Xi បានប្រាប់លោក Lee ថា អាជ្ញាធរកណ្តាលមានទំនុកចិត្តទាំងស្រុងលើមេដឹកនាំហុងកុងដែលទើបជាប់ឆ្នោតថ្មីរូបនេះ ។
លោក Xi បានសរសើរលោក Lee សម្រាប់ជំហរមិនងាករេក្នុងការស្រឡាញ់ចិន និងហុងកុង ហើយលោកក៏បានកត់សម្គាល់ផងដែរថា លោក Lee បានរួមចំណែកក្នុងការការពារសន្តិសុខជាតិ និងភាពរុងរឿង ក៏ដូចជាស្ថិរភាពរបស់ហុងកុងជាដើម ។

ប្រធានាធិបតីចិនរូបនេះបាននិយាយទៀតថា ទីក្រុងហុងកុងកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏សំខាន់ឆ្ពោះទៅរកភាពចម្រុងចម្រើន បន្ទាប់ពីបានផ្លាស់ប្តូរពីភាពវឹកវរទៅជាអភិបាលកិច្ចល្អ ហើយលោកមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាលថ្មីនៅហុងកុងនឹងឈានទៅរកជំពូកថ្មីក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ ។
គួរបញ្ជាក់ថា លោក Lee គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែកក្កដា ដែលជាខួបលើកទី ២៥ នៃការប្រគល់ហុងកុងឲ្យប្រទេសចិនពីការគ្រប់គ្រងរបស់អង់គ្លេស ខណៈលោក Xi ក៏អាចនឹងចូលរួមក្នុងពិធីសម្ពោធនោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


