ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើលមិនខាន ពេលដឹងចំណូលអ្នកសុំទាន នៅទីក្រុងឡុងដ៍
អ្នកសុំទាននៅកណ្តាលទីក្រុងឡុងដ៍ អាចរកប្រាក់បានរហូតដល់ ៤២ ៧៨៩ដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងពី YouTuber ដ៏ល្បីមួយរូប បន្ទាប់ពីចំណាយពេលមួយថ្ងៃ នៅជាមួយអ្នកសុំទានក្នុងរាជធានីរបស់ប្រទេស អង់គ្លេស។

Tọ́ba Courage ដែលមានអ្នក Subscribe ៨៥៤ ០០០នាក់នៅលើ ឆានែល YouTube The Hack របស់គាត់ បានបង្កើតវីដេអូក្នុងឆ្នាំ២០១៦ ប៉ុន្តែវីដេអូ បានផ្ទុះម្តងទៀតនៅលើ TikTok ក្នុងសប្តាហ៍នេះ។
តារាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានជំនាញខាងផលិតវីដេអូ បានរៀបរាប់អំពីរបៀបរស់នៅដោយសេរី ឬអ្នកមានថវិកាតិចតួចនៅកន្លែងផ្សេងៗក្នុងពិភពលោក ដូចជាការរស់រានមាននៅទីក្រុងឡុងដ៍ ឬការស្វែងរកអាហារនៅទីក្រុង អាំស្ទើដាំ ផងដែរ។

អ្នកសុំទានម្នាក់ដែល Courage និយាយជាមួយ បានអះអាងថា ថ្ងៃខ្លះ គាត់រកប្រាក់បានចំនួន ៦១១២ដុល្លារពេលចេញសុំមួយលើក ខណៈស្រ្តីម្នាក់ទៀតនិយាយថា នាងអាចសុំបានលុយ ៩៧ដុល្លារ ពីមនុស្សម្នាក់។ Courage បានគណនាថា អ្នកដែលគាត់កំពុងនិយាយជាមួយ គឺរកបានរហូតជាមធ្យមដល់ទៅ ១៨៣ ដុល្លារក្នុងមួយថ្ងៃ ហើយគាត់បានគណនាថា ពួកគេអាចរកបាន ៤២ ៧៨៩ដុល្លារ ក្នុងមួយឆ្នាំ ដោយផ្អែកលើការសុំទានប្រាំថ្ងៃក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ១១ខែ។

ស្ត្រីម្នាក់ទៀតបានអះអាងថា ខ្លួនរកបានប្រាក់រាប់រយផោន ដូច្នេះនាងអាចមានលទ្ធភាពដេកបាន។ បន្ទាប់ពីនិយាយគ្នារួច YouTuber រូបនេះ ក៏បានចំណាយពេលពីរបីម៉ោងដើម្បីសុំទានដែរ ហើយអះអាងថា គាត់រកបានជិត៨៥ដុល្លារ។

អង្គការ Homelessness Charity Crisis បានប៉ាន់ប្រមាណថា មនុស្សប្រហែល ២២៧ ០០០នាក់កំពុងជួបប្រទះទម្រង់ដ៏អាក្រក់បំផុតនៃភាពគ្មានផ្ទះសម្បែងនៅទូទាំងប្រទេសអង់គ្លេស ស្កុតឡែន និងវែលស៍ក្នុងឆ្នាំ ២០២១។ យោងតាមអង្គការនេះ អ្នកសុំទាន ៨០ ភាគរយ ជាអ្នកគ្មានផ្ទះសម្បែង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


