ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក យល់ព្រមលក់ជំនួយយោធា ទៅឲ្យ តៃវ៉ាន់
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រទី១៥ខែកក្កដាថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ជំនួយបច្ចេកទេសយោធា ទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០៨ លានដុល្លារ។

ប្រទេសចិន នៅតែអះអាងប្រើកម្លាំងដើម្បីនាំតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានត្អូញត្អែរអំពីការកើនឡើងសម្ពាធយោធាពីទីក្រុងប៉េកាំង។
ទោះសហរដ្ឋអាមេរិក មានទំនាក់ទំនងក្រៅផ្លូវការជាមួយក្រុងតៃប៉ិក៏ដោយ ប៉ុន្តែច្បាប់អាមេរិកតម្រូវឲ្យ ទីក្រុងវ៉ាស៊ីនតោន ផ្តល់មធ្យោបាយការពារតៃវ៉ាន់ ហើយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានប្តេជ្ញាបង្កើនការចូលរួមជាមួយកោះនេះ។

មន្ទីរបញ្ចកោណនិយាយថា តៃវ៉ាន់បានស្នើសុំជំនួយចុងក្រោយបំផុត រួមទាំងគ្រឿងបន្លាស់ និងជួសជុលសម្រាប់រថក្រោះ និងយានជំនិះប្រយុទ្ធ ព្រមទាំងជំនួយផ្នែកបច្ចេកទេស និងដឹកជញ្ជូនរបស់រដ្ឋាភិបាលអាមេរិក។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលក់ដែលបានស្នើឡើងនេះ នឹងរួមចំណែកដល់និរន្តរភាពនៃយានជំនិះ អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងធាតុជំនួយផ្នែកភស្តុភាររបស់អ្នកទទួល បង្កើនសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត”។

វាក៏នឹងបង្កើនអន្តរប្រតិបត្តិការយោធា របស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតផងដែរ ហើយកងកម្លាំងប្រដាប់អាវុធរបស់កោះនេះ នឹងមិនពិបាកស្រូបយកឧបករណ៍និងជំនួយឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការជូនដំណឹងរបស់អាមេរិក មិនបង្ហាញថាតើកិច្ចសន្យា ត្រូវបានចុះហត្ថលេខា ឬការចរចាបានបញ្ចប់រួចហើយឬនៅនោះទេ។ ប៉ុន្តែក្រសួងការពារជាតិតៃវ៉ាន់ និយាយថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹង រួចរាល់ ក្នុងរយៈពេលមួយខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ បណ្តេញយន្តហោះចិន ២៩គ្រឿង ដែលលុកលុយ តំបន់ ការពារ ដែនអាកាស
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


