ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតកោះតៃវ៉ាន់ ចំពេលប្រធានសភាអាមេរិក បំពេញទស្សនកិច្ច អាស៊ី
កាលពីចុងសប្តាហ៍ យោធាចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅឯឆ្នេរសមុទ្ររបស់ខ្លួន ក្បែរកោះតៃវ៉ាន់ ចំពេលប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កំពុងធ្វើដំណើរទស្សនកិច្ចតំបន់អាស៊ី។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ ស៊ីនហួរ បានប្រកាសថា កងទ័ពរំដោះប្រជាជនចិន កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះ Pingtan នៃខេត្ត Fujian ខណៈរដ្ឋបាលសុវត្ថិភាពដែនសមុទ្របានព្រមានឲ្យកប៉ាល់ទាំងឡាយ ចៀសវាងតំបន់នោះ។
លំហាត់បែបនេះជាធម្មតាពាក់ព័ន្ធនឹងកាំភ្លើងធំ។ ប៉ុន្តែសេចក្តីប្រកាសមួយ មិនបានបញ្ជាក់ថាតើការធ្វើសមយុទ្ធនេះអាចរួមបញ្ចូលទាំងមីស៊ីល យន្តហោះចម្បាំង ឬអាវុធផ្សេងទៀតដែរឬក៏អត់នោះទេ។

ទន្ទឹមនេះ នាវាពីរគ្រឿងផ្សេងទៀតដែលក្រុមសង្កេតការណ៍ដែនសមុទ្រមានមូលដ្ឋាននៅវៀតណាម Duan Dang កំណត់ថាជានាវាពិឃាតចិនប្រភេទ 052D និងនាវាចម្បាំងប្រភេទ 054A, ត្រូវបានគេមើលឃើញនៅចម្ងាយជាង ២០គីឡូម៉ែត្រពីច្រកសមុទ្រតៃវ៉ាន់។ នាវាទាំងពីរត្រូវបានបំពាក់ដោយមីស៊ីលបាញ់ពីដីទៅអាកាស។
ស្របពេលជាមួយគ្នានោះ កងទ័ពជើងទឹកចិន កំពុងធ្វើសមយុទ្ធយោធានៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន ក្បែរទីក្រុង Guangdong បន្ទាប់មកធ្វើសមយុទ្ធនៅខេត្ត Hainan ក្បែរនោះ។

សមយុទ្ធនេះកើតឡើង ចំពេលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីចំនួន ៤។
ការិយាល័យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា “លោកស្រី Nancy Pelosi កំពុងដឹកនាំគណៈប្រតិភូសភា ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ផងដែរ”។

យោងតាមសេចក្តីថ្លែងការណ៍, ដំណើរនេះនឹងរួមបញ្ចូលប្រទេសទាំងនោះ ប៉ុន្តែមិនបានបញ្ជាក់ថាតើលោកស្រី Pelosi អាចនឹងឈប់សំចតនៅកន្លែងផ្សេងទៀត ដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


