ព័ត៌មានអន្ដរជាតិ
ចំណុចសំខាន់ៗដែលលោក ពូទីន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា
រយៈពេល ៤ ថ្ងៃហើយដែលវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី ៧ ចាប់ផ្ដើមដំណើរការនៅបរិវេណសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុងកំពង់ផែ Vladivostok របស់ប្រទេសរុស្ស៊ី ដោយមានការចូលរួមពីប្រទេសជាង ៦០ ។

ក្នុងនោះលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បានលើកឡើងពីគន្លឹះ និងបញ្ហាជាច្រើនក្នុងវេទិកានោះផងដែរ ហើយនេះជាចំណុចសំខាន់ៗដែលលោកបានថ្លែង៖
- រុស្សីនឹងតែងតែការពារផលប្រយោជន៍ជាតិរបស់ខ្លួន បន្តគោលនយោបាយឯករាជ្យ និងផ្តល់តម្លៃដល់គុណភាពដូចគ្នានៃដៃគូរបស់ខ្លួន ។
- សេដ្ឋកិច្ចអាស៊ីមានការរីកចម្រើនលឿនជាងប្រទេសលោកខាងលិច ហើយនិន្នាការនេះនឹងបន្តទៅថ្ងៃអនាគត ។
- ការជឿទុកចិត្តលើប្រាក់ដុល្លារត្រូវបានបាត់បង់ សូម្បីតែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏កាត់បន្ថយទ្រព្យសម្បត្តិរបស់ពួកគេជាប្រាក់ដុល្លារផងដែរ ។
- ប្រទេសរុស្ស៊ីមិនបានបាត់បង់អ្វីទាំងអស់ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែផលប្រយោជន៍សំខាន់គឺការពង្រឹងអធិបតេយ្យភាព ។
- រុស្ស៊ីមិនបានចាប់ផ្តើមជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែនទេ ប៉ុន្តែកំពុងព្យាយាមបញ្ចប់វា ក្រោយរដ្ឋប្រហារគាំទ្រដោយអាមេរិកក្នុងឆ្នាំ ២០១៤ ។
- លោកខាងលិចចង់ដាក់ជំនឿរបស់ខ្លួន ប៉ុន្តែការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅក្នុងនយោបាយពិភពលោកកំពុងធ្លាក់ចុះ ។
- អតិផរណាបានឈានដល់កំណត់ត្រារយៈពេលវែងនៅក្នុងសេដ្ឋកិច្ចអភិវឌ្ឍន៍ ខណៈមនុស្ស ៣៤៥ លាននាក់កំពុងជួបប្រទះនឹងការខ្វះខាតស្បៀងអាហាររួចហើយ ពោលច្រើនជាង ២.៥ ដងក្នុងឆ្នាំ ២០១៩ ។
- លោកខាងលិចគិតតែពីផលប្រយោជន៍របស់ពួកគេ ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបបន្តធ្វើអាណានិគមនិយម បោកបញ្ឆោតប្រទេសកំពុងអភិវឌ្ឍន៍ម្តងទៀត ។

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចបូព៌ា (EEF) បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ហើយនឹងបន្តដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ខណៈប្រធានបទនៃវេទិកាឆ្នាំនេះគឺ “ផ្លូវទៅកាន់ពិភពលោកពហុប៉ូល” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វិមានក្រឹមឡាំង បញ្ជាក់ពេលវេលាដែលលោក ពូទីន ចុះទៅតំបន់ Donbass
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


