ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ចង់បង្កើតច្បាប់ការពារប្រព័ន្ធផ្សព្វផ្សាយពីការជ្រៀតជ្រែកដោយបរទេស
យោងតាមសេចក្តីព្រាងច្បាប់សហភាពអឺរ៉ុបដែលមើលឃើញដោយសារព័ត៌មាន POLITICO បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបអាចជាមុខសញ្ញានៃច្បាប់ថ្មីដែលមានគោលបំណងការពារអ្នកសារព័ត៌មានពីឥទ្ធិពល ក៏ដូចជាការជ្រៀតជ្រែកពីប្រទេសដទៃ ។

ច្បាប់សេរីភាពប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប ដែលគ្រោងនឹងអនុម័តនៅសប្តាហ៍នេះ អាចផ្តល់ឲ្យទីក្រុងព្រុចសែលនូវយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងការការពារប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងពាណិជ្ជកម្ម ។ នៅក្រោមច្បាប់ថ្មីនេះ អង្គការប្រព័ន្ធផ្សព្វផ្សាយនឹងត្រូវប្រកាសថា អ្នកណាជាម្ចាស់ដោយផ្ទាល់ ឬដោយប្រយោល និងបញ្ជាក់ថាតើម្ចាស់ភាគហ៊ុនរបស់ពួកគេជានរណា ។
ច្បាប់នេះគឺជាការឆ្លើយតបរបស់គណៈកម្មការអឺរ៉ុបចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើងលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងទ្វីបអឺរ៉ុប ។ ប្រទេសហុងគ្រី និងប៉ូឡូញបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ចំពេលមានភាពតានតឹងជាមួយទីក្រុងព្រុចសែលជុំវិញការប៉ុនប៉ងធ្វើនយោបាយដើម្បីធ្វើឲ្យខូចដល់នីតិរដ្ឋ ។

ទន្ទឹមនោះ សេចក្តីព្រាងរបស់គណៈកម្មាធិការបាននិយាយថា បច្ចុប្បន្នប្រទេសមួយចំនួននៃសហភាពអឺរ៉ុបខ្វះច្បាប់ជាតិដើម្បីការពារអ្នកសារព័ត៌មានពីការឃ្លាំមើល និងប្រព័ន្ធផ្សព្វផ្សាយពីការគ្រប់គ្រងរបស់រដ្ឋ ។ ច្បាប់ថ្មីនេះអាចផ្តល់ឲ្យមេធាវីនៅទូទាំងទ្វីបអឺរ៉ុបមានអាវុធកាន់តែរឹងមាំជាងមុនសម្រាប់ការធ្វើឲ្យរដ្ឋាភិបាលសហភាពអឺរ៉ុបទទួលខុសត្រូវ ។
ដោយមានការអំពាវនាវពីសេរីភាពសារព័ត៌មាន និងសមាគមអ្នកកាសែត, ច្បាប់នេះនឹងបញ្ឈប់រដ្ឋាភិបាលពីការជ្រៀតជ្រែក ការហេកចូលទូរស័ព្ទ និងឧបករណ៍ផ្សេងៗដែលប្រើដោយអ្នកកាសែត និងក្រុមគ្រួសាររបស់ពួកគេដើម្បីបញ្ចៀសការតាមដាន ។ ទោះយ៉ាងណាក៏ដោយ វានៅតែទុកឲ្យរដ្ឋាភិបាលមានលទ្ធភាពប្រើប្រាស់ឧបករណ៍បែបនេះសម្រាប់ហេតុផលសន្តិសុខជាតិ ឬការស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាដើម ។

លើសពីការជ្រៀតជ្រែកនយោបាយក្នុងអឺរ៉ុប គណៈកម្មាការក៏ចង់រឹតបន្តឹងការឃោសនាបរទេស និងការផ្សាយព័ត៌មានមិនពិតផងដែរ ។ បញ្ហានេះបានលេចចេញជារូបរាង នៅពេលដែលសហភាពអឺរ៉ុបបានព្យាយាមទប់ស្កាត់ទំនោរនៃព័ត៌មានមិនពិតពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយវិមានក្រឹមឡាំងដូចជា RT និង Sputnik នៅពេលចាប់ផ្តើមសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Politico
ចុចអាន ៖ តម្លៃឧស្ម័ននៅ អឺរ៉ុប រយៈពេល ៤ ខែចុងក្រោយ បន្ទាប់ពីដាក់ទណ្ឌកម្ម រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


