ព័ត៌មានអន្ដរជាតិ
អាមេរិកបើកភ្លើងខៀវ លក់គ្រាប់បែក៣,០០០គ្រាប់ឲ្យ អារ៉ាប៊ីសាអ៊ូឌីត
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រមលើការលក់គ្រាប់បែកចំនួន៣,០០០គ្រាប់ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះគាំទ្រដល់ “សន្តិសុខជាតិ”។

យោងតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឲ្យដឹងថា ការលក់គ្រាប់បែកទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវបានអនុញ្ញាតដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារ។ ការអនុញ្ញាតនេះធ្វើឲ្យសហរដ្ឋអាមេរិកអាចលក់គ្រាប់បែកអង្កត់ផ្ចិតតូចធុន GBU-39 ចំនួន៣,០០០គ្រាប់ទៅឲ្យព្រះរាជាណាចក្រឈូងសមុទ្រពែក្សមួយនេះក្នុងទំហំទឹកប្រាក់ប្រហែល២៩០លានដុល្លារ។
DSCA បាននិយាយថា ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលនយោបាយការបរទេសនិងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វានឹងពង្រឹងសន្តិសុខរបស់ប្រទេសជាមិត្តដែលលើកកម្ពស់ស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងដែលអាចទៅរួចកើតឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់ពីក្រសួងការបរទេសបានជូនដំណឹងទៅសភាថាខ្លួននឹងចេញអាជ្ញាប័ណ្ណសម្រាប់ការលក់គ្រាប់បែកពីដីដល់ទៅ ៧.៥០០ គ្រឿងទៅនឹងទឹកប្រាក់ ៤៧៨ លានដុល្លារដែលអនុញ្ញាតឱ្យរ៉េធុននលក់មីស៊ីលដោយផ្ទាល់ទៅរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
ការលក់អាវុធទៅឲ្យទីក្រុងរីយ៉ាដបានកើតឡើងចំពេលមានភាពចម្រូងចម្រាស់នៅក្នុងវិមាន កាពីតូល បន្ទាប់ពីសមាជិកសភានានាដូចជាសមាជិកព្រឹទ្ធសភារដ្ឋ New Jersey លោក Bob Menendez បានបដិសេធគាំទ្រកិច្ចព្រមព្រៀងមីស៊ីលទំហំទឹកប្រាក់៤៧៨លានដុល្លារនៅពេលវាត្រូវបានស្នើឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ។

ស្របពេលជាមួយគ្នានោះ លោក William Hartung នាយកគម្រោងអាវុធនិងសន្តិសុខនៅមជ្ឈមណ្ឌលគោលនយោបាយអន្តរជាតិបានទទូចថា ការលក់នេះមិនគួរត្រូវបានអនុញ្ញាតទេដោយលោកបានចង្អុលទៅយុទ្ធនាការទម្លាក់គ្រាប់បែកដ៏សាហាវរយៈពេល៥ឆ្នាំរបស់ទីក្រុងរីយ៉ាដទៅលើប្រទេសយេម៉ែនដែលក្នុងនោះអាវុធផលិតដោយអាមេរិកមានជាប់ទាក់ទងទៅនឹងលទ្ធភាពដែលអាចបង្កទៅជាបទឧក្រិដ្ឋកម្មសង្គ្រាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ជាប់ឆ្នោតមិនទាន់ចូលកាន់តំណែងផង សមាជិកសភាអាមេរិកស្លាប់ដោយសារជំងឺកូវីដ១៩
ចុចអាន៖ ក្តៅៗ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយ និងថវិកា កូវីដ១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


