ព័ត៌មានអន្ដរជាតិ
ពិធីអបអរឆ្នាំថ្មីទូទាំងពិភពលោកធ្វើឡើងយ៉ាងសោះកក្រោះបំផុតមិនធ្លាប់មាន
វិធានការរឹតត្បិតត្រូវបានដាក់អំឡុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៅជុំវិញពិភពលោកខណៈប្រទេសជាច្រើនព្យាយាមទប់ស្កាត់ការកើនឡើងករណីឆ្លងជំងឺកូវីដ១៩។
ការបាញ់កាំជ្រួចនិងការជួបជុំសាធារណៈផ្សេងទៀតត្រូវបានលុបចោលចាប់ពីទីក្រុងស៊ីដនីទៅដល់ញូវយ៉ក។
ពិធីបុណ្យនេះមានភាពសោះកក្រោះខ្លាំងនៅក្នុងទ្វីបអ៊ឺរ៉ុបចំពេលមានការភ័យខ្លាចជំងឺនេះ។

ប្រទេសបារាំងបានដាក់ពង្រាយប៉ូលិសចំនួន១០០,០០០នាក់ដើម្បីបំបែកពិធីជប់លៀងឆ្លងឆ្នាំសកលនិងដាក់បម្រាមគោចរពេលយប់។
រង្គសាល ភោជនីយដ្ឋាននិងកន្លែងទាក់ទាញវប្បធម៌នៅតែបន្តបិទក្នុងពេលចូលឆ្នាំថ្មី។
នៅប្រទេសអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson បានជំរុញឲ្យប្រជាជនគោរពច្បាប់។ ប្រជាជនត្រូវចៀសវាងការជួបជុំធំៗ។

អៀរឡង់បានដាក់វិធានការតឹងរ៉ឹងកម្រិតខ្ពស់បំផុតរបស់ខ្លួនដោយហាមឃាត់រាល់ដំណើរសួរសុខទុក្ខក្រុមគ្រួសារ បិទរាល់ការធ្វើដំណើរដែលមិនចាំបាច់និងលក់រាយទាំងអស់។
បច្ចុប្បន្ន ប្រទេសអាល្លឺម៉ង់ស្ថិតក្នុងការបិទរហូតដល់ថ្ងៃទី១០ខែមករា។ រដ្ឋាភិបាលបានហាមឃាត់ការលក់កាំជ្រួចនិងដាក់កម្រិតយ៉ាងតឹងរ៉ឹងទៅលើចំនួនមនុស្សដែលអាចប្រមូលផ្តុំគ្នានៅទីសាធារណៈ។
នៅប្រទេសអ៊ីតាលី បម្រាមគោចរម៉ោង២២:០០ត្រូវបានដាក់ហើយបារ ភោជនីយដ្ឋាននិងហាងភាគច្រើនត្រូវបានបិទ។
ប្រទេសហូឡង់ក៏ស្ថិតនៅក្រោមការបិទផងដែរ ដែលត្រូវបានកំណត់រហូតដល់ថ្ងៃទី១៩ខែមករា។ ការរាប់ថយក្រោយបានធ្វើឡើងដោយបិទទ្វារក្នុងកីឡដ្ឋានបាល់ទាត់មួយនៅទីក្រុង Amsterdam។

ប្រទេស ទួរគីបានចាប់ផ្តើមការបិទរយៈពេលបួនថ្ងៃ។
ក្រុមមន្រ្តីបានដាក់កម្រិតលើពិធីបុណ្យនៅក្នុងរដ្ឋនិងទីក្រុងជាច្រើន។ នៅទីក្រុងញូវយ៉ក Times Square Ball ត្រូវបានទម្លាក់ចុះក្នុងអំឡុងពេលរាប់ថយក្រោយរហូតដល់ពាក់កណ្តាលអធ្រាត្រប៉ុន្តែតំបន់នោះនឹងមិនត្រូវបានបើកជាសាធារណៈឡើយ។
ការបាញ់កាំជ្រួចត្រូវបានលុបចោលនៅតាមទីក្រុងនានារួមមានទាំង San Francisco និង Las Vegas ផងដែរ។
ប្រទេសមួយក្នុងចំណោមប្រជាជាតិដំបូងដែលបានចូលឆ្នាំថ្មីគឺអូស្ត្រាលី។ ការបាញ់កាំជ្រួចនៅទីក្រុងស៊ីដនីបានដំណើរការទៅមុខប៉ុន្តែហ្វូងមនុស្សមិនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំនៅលើកំពង់ផែទីក្រុងដើម្បីទស្សនាទេ។

នៅប្រទេសចិន ការបញ្ចាំងពន្លឺឆ្នាំថ្មីប្រចាំឆ្នាំនៅរដ្ឋធានីប៉េកាំងត្រូវបានផ្អាក។ ពិធីអបអរសាទរត្រូវបានកាត់បន្ថយនៅតាមទីក្រុងនានាទូទាំងប្រទេស។ ប៉ុន្តែនៅ Wuhan ដែលជាកន្លែងរោគរាតត្បាតត្រូវបានគេគិតថាកើតចេញ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងដើម្បីអបអរនៅពេលប៉េងប៉ោងត្រូវបានបង្ហោះទៅលើអាកាស។
ប្រទេសជប៉ុនបានលុបចោលព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីមួយដែលព្រះចៅអធិរាជ Naruhito និងសមាជិកគ្រួសារអធិរាជដទៃទៀតត្រូវស្វាគមន៍ប្រជាជន។
នៅប្រទេសឥណ្ឌា ទីក្រុងដេលីនិងទីក្រុងជាច្រើនទៀតបានដាក់បម្រាមគោចរពេលយប់និងការរឹតត្បិតផ្សេងៗដើម្បីរារាំងការជួបជុំនៅឆ្នាំថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ នៅប្រទេសណូវែលហ្សេឡង់ ការប្រារព្ធពិធីចូលឆ្នាំថ្មីត្រូវបានធ្វើឡើងជាធម្មតា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


