ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល លេចវត្តមានព្រះរាជបុត្រ ព្រុយណេ អមបិតាទ្រង់យាងមក កម្ពុជា
កាលពីម្សិលមិញនេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ បានយាងមកដល់កម្ពុជា ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវត្តមានព្រះរាជបុត្រ Abdul Mateen អមព្រះបិតាទ្រង់មកកម្ពុជាដែរ។

តាមរយៈរូបភាពផ្សព្វផ្សាយអំពីព្រះរាជដំណើរមកដល់កម្ពុជារបស់ព្រះចៅស៊ុលតង់ Hassanal Bolkiah និងព្រះរាជបុត្រ Abdul Mateen គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ដោយឡែក ព្រះរាជបុត្រ Abdul Mateen គឺព្រះអង្គម្ចាស់ដ៏ស្រស់សង្ហារបស់ប្រទេសព្រុយណេ ដែលទទួលបានព្រះកិត្តិនាមល្បីរន្ទឺលើបណ្ដាញសង្គមនានា ហើយទ្រង់ក៏ពុំដែលលាក់លៀមពីជីវិតខាងក្រៅរបស់ទ្រង់ឡើយ។ ព្រះរាជបុត្រ Abdul Mateen តែងបង្ហោះភាគច្រើន ជារូបលេងកីឡាផ្សេងៗ ហាត់ប្រាណ រូបជាមួយសត្វចិញ្ចឹម រូបក្នុងរាជវាំង ឬរាជដំណាក់ និងសម្ភារៈមានតម្លៃកប់ពពកជាច្រើន ព្រមទាំងការចូលរួមក្នុងកម្មវិធីជាមួយខ្សែរាជវង្សដទៃទៀតផងដែរ។

ជាងនេះទៅទៀត ក្នុងចំណោមសកម្មភាពកីឡាបុរសវ័យ ៣១ ឆ្នាំរូបនេះ ចេះលេងបាល់ទាត់, ជិះស្គី, ប្រដាល់, និងហែលទឹក ចំណែកសត្វដែលស្រលាញ់ គឺឆ្មារ និងកូនខ្លា។ បុត្រាទីបួននៃស្ដេចស៊ុលតង់ Haji Hassanal Bolkiah Mu’izzaddin Waddaulah រូបនេះ បានទទួលឋានៈយោធាលើកដំបូងក្នុងឆ្នាំ ២០១១ ក្រោយបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា Sandhurst ដែលទ្រង់បានយាងចូលកាលពីព្រះជន្ម ១៨ វស្សា ដែលជាបេក្ខជនក្មេងជាងគេ។

សូមបញ្ចាក់ដែរថា ព្រះរាជបុត្រ Abdul Mateen បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុត្រាអង្គនេះបានយាងអមព្រះរាជដំណើរជាមួយព្រះបិតា ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah មកកម្ពុជា ខណៈក្សត្រទាំងពីរអង្គ ត្រូវបានគេមើលឃើញថា យាងបើកយន្តហោះពិសេស Boeing 787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ៩ ខែវិច្ឆិកា ២០២២៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ
ចុចអាន៖ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួមកិច្ចប្រជុំអាស៊ាននៅ កម្ពុជា
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


