ព័ត៌មានអន្ដរជាតិ
ជាលើកដំបូង វៀតណាម រៀបចំពិព័រណ៍បង្ហាញអាវុធអន្តរជាតិនៅ ហាណូយ
ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានបើកការតាំងពិពណ៌អាវុធអន្តរជាតិទ្រង់ទ្រាយធំជាលើកដំបូង ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះព្យាយាមធ្វើពិពិធកម្មប្រភពអាវុធរបស់ខ្លួន ក៏ដូចជាដើម្បីនាំចេញសម្ភារៈទាំងនោះផងដែរ ។

ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃដែលបានប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានក្នុងរដ្ឋធានីហាណូយ បានទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ១៧៤ នាក់មកពីប្រទេសចំនួន ៣០ រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងប្រជាជាតិអឺរ៉ុបផងដែរ ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយនៅក្នុងពិធីបើកព្រឹត្តិការណ៍នោះថា “ពិព័រណ៍នេះនឹងជួយធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ឧបករណ៍ការពារជាតិ ក្នុងគោលបំណងការពារប្រទេស និងប្រជាជន ចំពេលមានការកើនឡើងនូវបញ្ហាប្រឈមនានា ខណៈគោលនយោបាយការពារជាតិរបស់វៀតណាម គឺសន្តិភាព និងការការពារខ្លួន” ។

ស្របពេលជាមួយគ្នានេះ មន្ត្រី និងអ្នកវិភាគបាននិយាយថា វៀតណាមក៏កំពុងសម្លឹងមើលការផ្លាស់ប្តូរផ្នែកការពារដ៏សំខាន់ផងដែរ ខណៈដែលខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ី ដែលជាប្រទេសផ្គត់ផ្គង់អាវុធ និងប្រព័ន្ធការពារដ៏សំខាន់របស់វៀតណាម អស់ជាច្រើនទសវត្សរ៍មកហើយ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ សំងំនៅជប៉ុន ៦ ខែមកនេះ ដឹងទេ Jack Ma រស់នៅលើផ្ទៃដីទំហំប៉ុនណា?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


