ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ បញ្ជាក់ថា ប្រជាជនថៃ ពាក់កណ្តាលនឹងទទួលបានវ៉ាក់សាំងកូវីដដោយឥតគិតថ្លៃ
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ជាថ្មីថា ពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសថៃ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃនៅឆ្នាំនេះ។
នៅពេលប្រទេសថៃ ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជាលើកដំបូងនៅខែក្រោយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានផ្តល់ព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំងនៅលើទំព័រ Facebook របស់លោក។ លោកក៏បានប្រកាសផងដែរអំពីផែនការរយៈពេលវែង ដើម្បីធានាថា ប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងដែលមានតម្លៃសមរម្យនិងផលិតក្នុងស្រុក។

លោកនិយាយថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំងចំនួន ២០០,០០០ដូសដំបូងដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac នៅខែកុម្ភៈហើយពួកគេត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខនិងមនុស្សចាស់ដែលមានហានិភ័យខ្ពស់។
វ៉ាក់សាំងចំនួន៨០០,០០០និងមួយលានដូសទៀត នឹងមកដល់នៅចុងខែមីនានិងមេសា។ កាលពីមុន រដ្ឋាភិបាលបានកុម្ម៉ង់ទិញចំនួន២៦លានដូសពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ហើយថ្មីៗនេះបានស្វែងរកថ្នាំបង្ការចំនួន៣៥លានដូសទៀត។

លោកបានធានាថា អាជ្ញាធរនិងវិស័យសុខាភិបាលសាធារណៈ បានរៀបចំសម្រាប់ការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំងកូវីដក្នុងស្រុក។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience បានទទួលសម្បទានពីសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំង។ ក្រុមហ៊ុននេះ គ្រោងនឹងផលិតវ៉ាក់សាំងចំនួន២០០លានដូស ជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលនឹងមិនហាមឃាត់វិស័យឯកជនពីការនាំចូលវ៉ាក់សាំងឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ក្រោយមានអ្នកឆ្លងកូវីដច្រើនឡើងៗ នាយករដ្ឋមន្រ្តីថៃជំរុញឲ្យប្រជាជនកុំចេញទៅណា
ចុចអាន៖ នាយករដ្ឋមន្ត្រីខ្មែរ អរគុណ លោក ប្រាយុទ្ធ ចាន់អូចា ដែលយកចិត្តទុកដាក់ថែទាំដល់ពលករខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


