ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងវ៉ាស៊ីនតោន ចង់បានសន្តិសុខតឹងតែងជាងមុននៅពិធីស្បថចូលកាន់តំណែងរបស់លោក Biden
អភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ីបានស្នើសុំឲ្យមានការពង្រឹងសន្តិសុខបន្ថែមក្នុងអំឡុងពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃទី ២០ ខែមករា បន្ទាប់ពីមានអំពើហិង្សាដ៏សាហាវនៅវិមានកាពីតូលកាលពីសប្តាហ៍មុន ។

នៅក្នុងលិខិតមួយផ្ញើទៅក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកចុះថ្ងៃទី ៩ ខែមករា និងបានចែករំលែកនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យលោកស្រី Muriel Bowser បាននិយាយថា “ការរឹតបន្តឹងសន្តិសុខត្រូវតែធ្វើឡើងក្នុងពេលពិធីស្បថចូលកាន់តំណែងរបស់លោក Biden បន្ទាប់ពីមានភាពវឹកវរ ការរបួស និងមនុស្សស្លាប់នៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា” ។
នៅក្នុងលិខិតនោះលោកស្រី Bowser បានស្នើសុំឲ្យក្រសួងពង្រីកបទប្បញ្ញត្តិបន្ទាន់ដើម្បីអនុញ្ញាតឲ្យទីភ្នាក់ងារសហព័ន្ធ និងមូលដ្ឋានរៀបចំឲ្យបានល្អប្រសើរសម្រាប់ការស្បថចូលកាន់តំណែង ។

ទន្ទឹមនោះលោកស្រីបានស្នើសុំព័ត៌មានសង្ខេបអំពីការស៊ើបការណ៍សម្ងាត់ និងការគំរាមកំហែងពីទីភ្នាក់ងារ FBI ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែមករា ហើយរាល់ការអនុញ្ញាតឲ្យប្រមូលផ្តុំសាធារណៈត្រូវបានលុបចោល និងបដិសេធក្នុងអំឡុងពេលនោះ ។
លោកស្រីបាននិយាយថា ក្រសួងសន្តិសុខមាតុភូមិត្រូវតែធ្វើការជាមួយក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក៏ដូចជាសភា និងតុលាការកំពូលដើម្បីបង្កើតការដាក់ពង្រាយកងកម្លាំងសហព័ន្ធសម្រាប់ការពារទ្រព្យសម្បត្តិរបស់សហព័ន្ធនៅក្នុងរដ្ឋធានី ។

លោកស្រីអភិបាលក្រុងបាននិយាយថា សំណើរបស់លោកស្រីគឺមានសារៈសំខាន់ណាស់ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការធានាការផ្ទេរអំណាច និងការពាររដ្ឋធានីរបស់ប្រជាជាតិយើងនាពេលប៉ុន្មានថ្ងៃខាងមុខ។
គួររម្លឹកថា មនុស្ស ៥ នាក់រួមទាំងមន្រ្តីប៉ូលិសក្នុងតំបន់ម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានកាពីតូល (សភាអាមេរិក) ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


