ព័ត៌មានអន្ដរជាតិ
ទៀតហើយ! លោក ចូ បៃដិន ចំពប់ជើងចង់ដួលផ្កាប់មុខ ពេលឡើងយន្តហោះ ចេញពី ប៉ូឡូញ
ប្រធានាធិបតីអាមេរិកលោក ចូបៃដិន ត្រូវបានគេឃើញ ចំពប់ជើងចង់ដួលផ្កាប់មុខ ពេលដើរឡើងជណ្តើរយន្តហោះ Air Force One ក្នុងប្រទេសប៉ូឡូញ។

វីដេអូកាលពីថ្ងៃពុធទី២២ខែកុម្ភៈ កើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនស្មានថា លោក បៃដិន បានធ្លាក់ពីជណ្តើរនៅពេលទៅដល់ប្រទេសប៉ូឡូញ។
បន្ទាប់ពីការចំពប់ជើងរបស់លោក បៃដិន កាលពីថ្ងៃពុធ, វីដេអូត្រូវបានចែករំលែកដោយគណនី Twitter ផ្សេងៗ ដោយមានមនុស្សជាច្រើនបានរិះគន់លោក បៃដិន និងចោទជាសំណួរអំពីសុខភាពរបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលលោក បៃដិន ចំពប់ជើងពេលឡើងយន្តហោះ។
នៅខែមីនាឆ្នាំ២០២១ លោក បៃដិន បានចំពប់ជើងដួលពីរដង មុនពេលឡើងយន្តហោះទៅរដ្ឋ Georgia ហើយកាលពីខែឧសភាឆ្នាំមុន លោក បៃដិន ក៏បានជួបរឿងដូចគ្នានេះដែរ ពេលឡើងយន្តហោះ Air Force One នៅមូលដ្ឋានទ័ពអាកាស Andrews ដើម្បីធ្វើដំណើរទៅរដ្ឋ Illinois៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Newsweek
ចុចអាន៖ លោក បៃដិន ធានាសន្តិសុខដល់សម្ព័ន្ធមិត្តណាតូ ភាគខាងកើត ក្រោយរុស្ស៊ីគំរាមបាញ់នុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


