ព័ត៌មានអន្ដរជាតិ
ត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ ឥណ្ឌូនេស៊ី ជួបគ្រោះផ្ទួនៗ
ខណៈប្រទេសឥណ្ឌូនេស៊ីនៅតែបន្តរាប់ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីសប្តាហ៍មុននៅលើកោះ Sulawesi ក្រុមរុករក និងជួយសង្គ្រោះនៅតែញាប់ដៃញាប់ជើង ស្របពេលដែលប្រទេសនេះក៏កំពុងដោះស្រាយជាមួយនឹងគ្រោះមហន្តរាយជាច្រើនផ្សេងទៀតដែលកំពុងកើតឡើងនៅទូទាំងប្រទេសផងដែរ ។
ហេតុការណ៍ដ៏អាក្រក់ៗនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅដើមឆ្នាំ ២០២១ នេះ និងនៅពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងរាយការណ៍អំពីការកើនឡើងនូវករណីឆ្លងជំងឺកូវីដ ១៩ ជារៀងរាល់ថ្ងៃ ។
នេះគឺជាហេតុការណ៍អាក្រក់ផ្ទួនៗដែលកើតឡើងក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលមួយសប្ដាហ៍ ៖
គ្រោះរញ្ជួយដី
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រកាលពីថ្ងៃសុក្រ ទី១៥ ខែមករា នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ៨៤ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកនៅរស់ដែលជាប់នៅក្នុងគំនរបាក់បែក ខណៈដែលការរញ្ជួយបានកើតឡើងនៅកោះនោះ ។
ទន្ទឹមនោះទីភ្នាក់ងារឧតុនិយមឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបានព្រមានថា ការរញ្ជួយដីនៅតែអាចកើតឡើង និងជំរុញឲ្យអ្នកដែលរស់នៅតំបន់ភ្នំមានការប្រុងប្រយ័ត្នចំពោះការបាក់ដី ។ ប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រក៏ត្រូវបានគេព្រមានឲ្យនៅឆ្ងាយពីឆ្នេរក្នុងករណីមានរលកយក្សស៊ូណាមិ ។
ផ្ទុះភ្នំភ្លើង
កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះដោយព្រួសផេះ និងបញ្ចេញផ្សែងឡើងលើមេឃកម្ពស់ប្រហែល ៥.៦ គីឡូម៉ែត្រនៅលើកោះជ្វា ដែលជាកោះមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស ។
ប៉ុន្តែរហូតមកដល់ពេលនេះគ្មានការបញ្ជាជម្លៀស ហើយពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
អាជ្ញាធរបាននិយាយថា ភ្នំភ្លើង Semeru បានផ្ទុះឡើងនៅម៉ោងប្រហែល ១៧ និង ២៤ នាទីល្ងាច (ម៉ោងក្នុងស្រុក) ។
ទឹកជំនន់ និងការបាក់ដី
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត South Kalimantan នៅលើកោះ Borneo ក្នុងសប្តាហ៍នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងផ្លាស់ទីលំនៅជាង ១០០,០០០ នាក់ ។
ដោយឡែកយ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីនៅទីក្រុង Manado ក្នុងខេត្ត North Sulawesi កាលពីថ្ងៃសៅរ៍ ។
ទីភ្នាក់ងារឧតុនិយមអាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានព្រមានថាមានភ្លៀងធ្លាក់បន្ថែមទៀតអាចនឹងកើតឡើងដោយនិយាយថា តំបន់នេះស្ថិតនៅពាក់កណ្តាលរដូវវស្សាដែលនឹងមានរយៈពេលរហូតដល់ខែកុម្ភៈ ។
ឥណ្ឌូណេស៊ីដែលជាប្រជុំកោះមានកោះចំនួន ១៧,០០០ កោះភាគច្រើនតែងតែរងគ្រោះដោយទឹកជំនន់ និងការបាក់ដីជាពិសេសនៅរដូវវស្សាចាប់ពីខែវិច្ឆិកាដល់ខែមីនា ។
ក្រុមអ្នកជំនាញបានសម្តែងការព្រួយបារម្ភថាអាកាសធាតុអាក្រក់បែបនេះអាចក្លាយជាបទដ្ឋានថ្មីដោយសារតែវិបត្តិអាកាសធាតុ ។
ធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air
នៅក្នុងគ្រោះមហន្តរាយមួយផ្សេងទៀតដែលបានធ្វើឲ្យរញ្ជួយដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺការធ្លាក់យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air កាលពីថ្ងៃសៅរ៍ ទី៩ ខែមករា ។
យន្តហោះនេះដឹកអ្នកដំណើរ ៥០ នាក់ និងក្រុមនាវិក ១២ នាក់បានបាត់ខ្លួន បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីនៅរយៈកម្ពស់ ៣,០០០ ម៉ែត្រ ។
ក្រុមមន្ត្រីបាននិយាយថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានបាត់ការទាក់ទងនៅតាមផ្លូវឆ្ពោះទៅទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ អស់ពីរញ្ជួយដី និងផ្ទុះភ្នំភ្លើង ពេលនេះឥណ្ឌូនេស៊ីជួបគ្រោះមួយទៀត
ចុចអាន ៖ តាមពិតយន្តហោះ Boeing ដែលធ្លាក់ក្នុងឥណ្ឌូនេស៊ីអាក់ខានហោះហើរជិតមួយឆ្នាំមកហើយ
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


