ព័ត៌មានអន្ដរជាតិ
ប្រទេសអ្នកមាននៅអឺរ៉ុបចំនួន៥ កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់
ភ្លៀងធ្លាក់ខុសពីធម្មតានៅក្នុងតំបន់ដែលធ្លាប់តែជួបគ្រោះរាំងស្ងួត នៅភាគខាងជើងប្រទេសអ៊ីតាលី បានធ្វើឲ្យទឹកទន្លេឡើងខ្លាំង បង្កជាគ្រោះទឹកជំនន់ ដោយសម្លាប់មនុស្សចំនួន៨នាក់, បង្ខំឲ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ និងជំរុញឲ្យអាជ្ញាធរព្រមានថា ប្រទេសអ៊ីតាលី ចាំបាច់ត្រូវធ្វើផែនការជាតិដើម្បីទប់ស្កាត់ទឹកជំនន់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

ស្របពេលជាមួយគ្នានោះ បុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយ ដើម្បីឆ្លើយតបទៅនឹងលំហូរភក់ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែង។
ព្យុះភ្លៀងរយៈពេលច្រើនថ្ងៃ បានវាយប្រហារពាសពេញតំបន់ដ៏ធំនៃភាគខាងជើងប្រទេសអ៊ីតាលី និងតំបន់បាល់កង់។ ក្រៅពីអ៊ីតាលី, បំណាក់ដីនិងការជម្លៀស ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសអ្នកមានចំនួន៤ទៀត ដូចជា ក្រូអាស៊ី បូស្នៀ ស្លូវេនី និងអូទ្រីស។

កាលពីល្ងាចថ្ងៃពុធ អាជ្ញាធរនៅខេត្ត Ravenna ភាគខាងជើងប្រទេសអ៊ីតាលី បានបញ្ជាឲ្យជម្លៀសប្រជាជនប្រហែល១៤០០០នាក់ ចេញពីផ្ទះរបស់ពួកគេ ដែលនេះជាវិធានការប្រុងប្រយ័ត្នជាមុន ដោយសារតែការភ័យខ្លាចថា ទឹកទន្លេចំនួនបី អាចឡើងខ្លាំង។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជនស៊ីវិលអ៊ីតាលីលោក Nello Musumeci បានអំពាវនាវឲ្យមានផែនការវិស្វកម្មធារាសាស្ត្រទូទាំងប្រទេសថ្មីមួយ ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការកើនឡើងគ្រោះទឹកជំនន់ និងការរអិលបាក់ដី។

នៅក្នុងសន្និសីទសារព័ត៌មាន លោកបានកត់សម្គាល់ថា ជាមធ្យមមានភ្លៀងធ្លាក់ ២០០មិល្លីម៉ែត្រ ក្នុងរយៈពេល៣៦ម៉ោង ខណៈតំបន់ខ្លះមាន៥០០មិល្លីម៉ែត្រក្នុងអំឡុងពេលនោះ។
ចំណែកនៅទីក្រុង Castel Bolognese ឯណោះវិញ អភិបាលក្រុងនិយាយថា មិនមានអគ្គិសនីប្រើប្រាស់ឡើយ ហើយគ្រួសារជាច្រើន កំពុងដាច់ស្បៀងនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។

ទោះយ៉ាងណា លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលកំពុងធ្វើដំណើរទៅកិច្ចប្រជុំ G7 នៅប្រទេសជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍ និង រៀបចំផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទៅកាន់តំបន់ដែលរងគ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ ទឹកជំនន់ សម្លាប់មនុស្ស ២៨នាក់ នៅរដ្ឋ Kentucky របស់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


