Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken និយាយដោយឥតលាក់លៀម ក្នុងកិច្ចពិភាក្សាជាមួយសមភាគី ចិន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបពិភាក្សាដោយឥតលាក់លៀម ជាមួយសមភាគីចិន នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Antony Blinken (ឆ្វេង) ចាប់ដៃជាមួយលោក Qin Gang (រូបថត៖ AFP)

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក, លោក Blinken បានសង្កត់ធ្ងន់លើតម្រូវការផ្នែកការទូត និងរក្សាបណ្តាញទំនាក់ទំនងឲ្យបើកចំហ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ក៏បានប្រាប់លោក Blinken ផងដែរថា ទីក្រុងប៉េកាំង បានប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងស្ថិរភាពនិងស្ថាបនាជាមួយសហរដ្ឋអាមេរិក។

លើសពីនេះ លោក Qin និយាយទៀតថា តៃវ៉ាន់គឺជាហានិភ័យដ៏ធំ សម្រាប់ទំនាក់ទំនងចិន-អាមេរិក ហើយចាត់ទុកបញ្ហាកោះនេះថាជា “ផលប្រយោជន៍ស្នូលរបស់ចិន”។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ​គឺ​ជាដំណើរ​លើក​ដំបូង​របស់​អ្នក​ការ​ទូត​កំពូល​អាមេរិក ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ។

ដំណើរទស្សនកិច្ចរបស់លោក Blinken ដែលបានគ្រោងទុកក្នុងខែកុម្ភៈ គឺត្រូវបានលុបចោល បន្ទាប់ពីបាឡុងដែលគេសង្ស័យយកការណ៍ឲ្យចិន ហោះចូលដែនអាកាសអាមេរិក។

ទោះបីជាមានរឿងរ៉ាវយ៉ាងនេះក៏ដោយ ប៉ុន្តែលោក Qin នៅតែទទួលស្វាគមន៍លោក Blinken កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា នៅឯវិមានរដ្ឋ Diaoyutai។

សង្រ្គាមនៅអ៊ុយក្រែន, ជម្លោះពាណិជ្ជកម្មលើបច្ចេកវិទ្យាកុំព្យូទ័រទំនើប, ការរីករាលដាលនៃគ្រឿងញៀន Fentanyl នៅសហរដ្ឋអាមេរិក និងបញ្ហាសិទ្ធិមនុស្សរបស់ចិន គឺសុទ្ធតែជាប្រធានបទដែលអាមេរិក ត្រូវយកមកពិភាក្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Blinken បញ្ជាក់គោលបំណង សម្រាប់ដំណើរទស្សនកិច្ចទៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម