ព័ត៌មានអន្ដរជាតិ
(Update) ៖ អ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ៤០ នាក់
គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែតុលា នេះ អ្នកស្លាប់ដោយព្យុះ Molave បានកើនឡើងជិត ៤០ នាក់ចាប់តាំងពីវាបានមកដល់ប្រទេសវៀតណាមកាលពី ២ ថ្ងៃមុន ខណៈមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍រួមទាំងអ្នកនេសាទ ៣ នាក់ត្រូវបានរកឃើញនៅក្នុងសមុទ្រ និងមនុស្ស ៣៣ នាក់ទៀតបានទាញចេញពីភូមិតូចមួយដែលកប់ដោយដីភក់ ។
ទន្ទឹមនោះក្រុមអ្នកជួយសង្គ្រោះបានស្វែងរកសញ្ញានៃការរស់រានមានជីវិតបន្ថែមទៀត បន្ទាប់ពីមានការរអិលបាក់ដីជាបន្តបន្ទាប់នៅភាគកណ្តាលប្រទេសវៀតណាមដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពីព្យុះ Molave ខណៈព្យុះដ៏ខ្លាំងក្លាមួយទៀតកំពុងបោកបក់ឆ្ពោះទៅតំបន់អាស៊ីអាគ្នេយ៍ ។

បន្ថែមពីនេះឧទ្ធម្ភាគចក្រ ទាហាន និងឆ្កែហិតក្លិនត្រូវបានដាក់ពង្រាយដើម្បីស្វែងរកមនុស្សរាប់សិបនាក់ទៀតដែលត្រូវបានគេគិតថាស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារការរអិលបាក់ដី និងកប់ភក់យ៉ាងតិច ៥ នៅតំបន់ភាគកណ្តាលដែលត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំងរាប់សប្តាហ៍ និងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ ។
ចំណែកលោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ព្យុះទីហ្វុងនេះបានបន្សល់ទុកនូវការខូចខាតយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា តំបន់ភាគកណ្ដាលប្រទេសវៀតណាមបានជួបប្រទះនូវព្យុះទីហ្វុងជាបន្តបន្ទាប់នៅឆ្នាំនេះដោយសម្លាប់មនុស្សយ៉ាងតិច ១៦០ នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់បាត់ខ្លួន ហើយបានបំផ្លិចបំផ្លាញទីក្រុង និងផលដំណាំជាច្រើន និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ស្ថិតក្នុងជម្រកបណ្ដោះអាសន្ន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ១៣ នាក់
ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


