ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់មួយមេធំរយៈពេល ២ ម៉ោង ជន់លិចផ្លូវ និងផ្ទះពលរដ្ឋនៅទីក្រុង ហូជីមិញ
ភ្លៀងធ្លាក់មួយមេធំរយៈពេល ២ ម៉ោងក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមកាលពីល្ងាចថ្ងៃពុធ ទី៥ ខែកក្កដា បានបង្កឲ្យមានការជន់លិចផ្លូវថ្នល់ និងបានហូរចូលក្នុងផ្ទះប្រជាពលរដ្ឋផងដែរ ។

យោងតាមមជ្ឈមណ្ឌលជលសាស្ត្ររបស់ទីក្រុងហូជិមិញបានឲ្យដឹងថា ភ្លៀងធ្លាក់កាលពីល្ងាចថ្ងៃពុធ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសប្ដាហ៍ និងមានកម្ពស់រហូតដល់ ៧២ មិល្លីម៉ែត្រ បើប្រៀបធៀបទៅនឹងកម្ពស់ ៦៤ មិល្លីម៉ែត្រកាលពីថ្ងៃទី២៩ ខែមិថុនា ។
ទន្ទឹមនោះ ជំនន់ទឹកភ្លៀងដែលមានកម្ពស់ជាងកន្លះម៉ែត្រនេះ ក៏បានហៀរហូរចូលផ្ទះអ្នកក្រុងហូជីមិញជាច្រើនខ្នងផងដែរដែលរស់នៅផ្លូវលេខ ៥០៧, ផ្លូវ Quoc Huong ក៏ដូចជាផ្លូវ Nguyen Van Qua មុនពេលដែលកម្មករផ្នែកលូ និងប្រជាពលរដ្ឋបើកគម្របលូដើម្បីកាត់បន្ថយកម្ពស់ និងសម្ពាធទឹក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលជលសាស្ត្របានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងគ្របដណ្ដប់ពេញក្នុងទីក្រុងហូជិមិញដែលចាប់ផ្ដើមពីម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច គឺដោយសារតែសម្ពាធក្ដៅទាបនៅភាគខាងលិច បូករួមគ្នាជាមួយនឹងសម្ពាធខ្យល់ត្រូពិច ។
ជាចុងក្រោយ មជ្ឈមណ្ឌលជលសាស្ត្របានបញ្ជាក់ថា ទីក្រុងហូជីមិញ និងខេត្តមួយចំនួននៅភាគខាងត្បូង អាចនឹងបន្តកើតមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ វៀតណាម ចេញមុខបញ្ជាក់រឿងយន្តហោះគ្មានមនុស្សបើកហោះចូលដែនអាកាស កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


